អំបុកផ្កាម្លិះ - យក់ ថិតរដ្ឋា

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.906 | ទាញយក: 0

អត្ថបទចម្រៀង

ដាក់បទនេះជាImuzikដោយចុច*1772*5231601# (20សេន/30ថ្ងៃ)

I. រាល់ថ្ងៃញាំបាយនៅក្នុងវត្ត​ ស្គាល់អស់ញ៉ាំអង្ករអី ទោះបីជាកើតនៅក្រុង គង់ជិះកាត់ស្រូវស្រែស្រី ក្លិនស្រូវក្រអូបខែច្រូតកាត់ ស្រុកខ្មែរខ្វែងខ្វាត់វាលស្រូវស្រស់ខ្ចី អ្នកក្រុងអ្នកស្រែថែគ្នាដោយភក្ដី ថែគ្នាដោយភក្ដី ដឹងគុណអ្នកស្រែទើបរស់រានយើងមានបាយញ៉ាំ ដឹងគុណអ្នកស្រែទើបយើងគ្រប់គ្នា មានអំបុកញ៉ាំ

II. នោះណ៎! កសិករប្រឹងច្រូត ក្រមុំរបូតក្រម៉ា នោះណ៎!កំលោះគគោកពាក់អាវក្រឡេក្រឡា ដៃកាន់កណ្ដៀវកណ្ដាល់ស្រែ ពូមីងពុកម៉ែបោកបែនផ្កាប់ផ្ងារ កើតជាអ្នកស្រែមិនដឹងនឿយប៉ុណ្ណា តែពេញចិត្តាស្មោះត្រង់ប្រពៃឈ្មោះជាអ្នកស្រែ តែពេញចិន្ដាផូផង់ប្រពៃឈ្មោះជាកូនខ្មែរ

III. អង្ករផ្ការំដួលលេខមយយ ក្លិនឲ្យក្រអូបឈ្ងុយឈ្ងប់ អង្ករផ្កាម្លិះល្បីឆ្ងាញ់ សែនពិដោរក្រអូបសែនឆ្ងាយ អង្ករផ្កាសម្រូបផ្កាខ្ញី នាងឃុន នាងម៉ិញ ដំនើបទាំងឡាយ  រមៀតរំដេង បន្លាផ្ដេកលាយខ្សាយ ចង់ចាំអោយគ្រប់ កំណប់សុវណ្ណដែនដីយើងរក្សាឲ្យគង់ កំណប់សុវណ្ណសីាម្មជាតិ

IV. តោះនាំគ្នា មកដាល់អំបុក អំបុកអង្ករផ្ការម្លិះ ក្រអូបឈ្ងុយឆ្ងាញ់វិសេស ដុះលើដែនដីសុវណ្ណ អំបុកលាយចេករោយល្អផង ហូបជុំបងប្អូនមិនចេះប្រកាន់ រីករាយក្អាកក្អាយ ជិតឆ្ងាយមូលមីជួបជុំ នៅក្រោមយប់យន់ ពេញបូរមីណ៌ឆ្លុះឃើញភក្រ្តា

V. តោះនាំគ្នាមករាំកន្រ្ទឹម ញញឹមគយគន់មុខគ្នា រាំទៅថាដៃទន់អើយទន់ សាកសមជនជាតិខេមរាទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយ បរទេសជិតឆ្ងាយសរសើរអស្ចារ្យ ទៅដល់ទីណា ក្លិនក្រអូនមិនប្រែ អំបុកឈ្មោះផ្កាក្រអូបផូរផង់ដំណាំខ្មែរ ឈ្មោះកម្ពុជាក្រអូបថ្លៃថ្លាផូផង់ជាតិខ្មែរ

មើលទាំងអស់ >>

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Sunday CD Vol 248

សិល្បករជាច្រើន

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន

Town CD Vol 141

សិល្បករជាច្រើន

 
l