ដាក់បទនេះជាImuzikដោយចុច*1772*5231601# (20សេន/30ថ្ងៃ)
I. រាល់ថ្ងៃញាំបាយនៅក្នុងវត្ត ស្គាល់អស់ញ៉ាំអង្ករអី ទោះបីជាកើតនៅក្រុង គង់ជិះកាត់ស្រូវស្រែស្រី ក្លិនស្រូវក្រអូបខែច្រូតកាត់ ស្រុកខ្មែរខ្វែងខ្វាត់វាលស្រូវស្រស់ខ្ចី អ្នកក្រុងអ្នកស្រែថែគ្នាដោយភក្ដី ថែគ្នាដោយភក្ដី ដឹងគុណអ្នកស្រែទើបរស់រានយើងមានបាយញ៉ាំ ដឹងគុណអ្នកស្រែទើបយើងគ្រប់គ្នា មានអំបុកញ៉ាំ
II. នោះណ៎! កសិករប្រឹងច្រូត ក្រមុំរបូតក្រម៉ា នោះណ៎!កំលោះគគោកពាក់អាវក្រឡេក្រឡា ដៃកាន់កណ្ដៀវកណ្ដាល់ស្រែ ពូមីងពុកម៉ែបោកបែនផ្កាប់ផ្ងារ កើតជាអ្នកស្រែមិនដឹងនឿយប៉ុណ្ណា តែពេញចិត្តាស្មោះត្រង់ប្រពៃឈ្មោះជាអ្នកស្រែ តែពេញចិន្ដាផូផង់ប្រពៃឈ្មោះជាកូនខ្មែរ
III. អង្ករផ្ការំដួលលេខមយយ ក្លិនឲ្យក្រអូបឈ្ងុយឈ្ងប់ អង្ករផ្កាម្លិះល្បីឆ្ងាញ់ សែនពិដោរក្រអូបសែនឆ្ងាយ អង្ករផ្កាសម្រូបផ្កាខ្ញី នាងឃុន នាងម៉ិញ ដំនើបទាំងឡាយ រមៀតរំដេង បន្លាផ្ដេកលាយខ្សាយ ចង់ចាំអោយគ្រប់ កំណប់សុវណ្ណដែនដីយើងរក្សាឲ្យគង់ កំណប់សុវណ្ណសីាម្មជាតិ
IV. តោះនាំគ្នា មកដាល់អំបុក អំបុកអង្ករផ្ការម្លិះ ក្រអូបឈ្ងុយឆ្ងាញ់វិសេស ដុះលើដែនដីសុវណ្ណ អំបុកលាយចេករោយល្អផង ហូបជុំបងប្អូនមិនចេះប្រកាន់ រីករាយក្អាកក្អាយ ជិតឆ្ងាយមូលមីជួបជុំ នៅក្រោមយប់យន់ ពេញបូរមីណ៌ឆ្លុះឃើញភក្រ្តា
V. តោះនាំគ្នាមករាំកន្រ្ទឹម ញញឹមគយគន់មុខគ្នា រាំទៅថាដៃទន់អើយទន់ សាកសមជនជាតិខេមរាទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយ បរទេសជិតឆ្ងាយសរសើរអស្ចារ្យ ទៅដល់ទីណា ក្លិនក្រអូនមិនប្រែ អំបុកឈ្មោះផ្កាក្រអូបផូរផង់ដំណាំខ្មែរ ឈ្មោះកម្ពុជាក្រអូបថ្លៃថ្លាផូផង់ជាតិខ្មែរ

ចុច *1772*5570023# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*9300422# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. (ស) អំបុកស្រួយស្រើប ទើបតែកើបមកពីស្រែថ្មីៗ អញ្ជើញប្រុសថ្លៃ បងអើយជួយទិញស្រីផង (២ដង) ជួយយកដល់ដប់អូនលើសឲ្យមួយកំប៉ុង មានទាំងចេកទុំពីរផងជូនបងពិសារ
II. (ប) អំបុកមធ្យមងំត្រង់អ្នក់លក់សែនស្រស់ បងម៉ៅទាំងអស់ម៉ុមអើយវាល់មកចុះណា (២ដង) អំបុកស្រួយប្លែកប៉ុមយកមកពីខេត្តណា តាមស្មានជីវ៉ាអ្នកខាងតាកែវទេដឹង
III. (ស) អំបុកឈ្ងុយឆ្ងាញ់ ថ្វីដៃចម្រាញ់គ្មានជាតិគីមី ត្រូវហើយឆវីបងស្មានច្បាស់ម្ល៉េះព្រលឹង (២ដង) អំបុកស្រុកស្រែសំពះព្រះខែយប់ហ្នឹង បើមិនបានទិញពៅអើយប្រយ័ត្នស្ដាយក្រោយ
IV. (ប) ស្រុកស្រែស្នាដៃកូនខ្មែរចេះដាលអំបុក ទំនៀមទំនុកថែទុក មិនបាត់បង់ឡើយ (២ដង) មិនថោកមិនថ្លៃតម្លៃសមរម្យល្មមហើយ លក់ដាច់អស់ហើយម៉ុមអើយល្មមទៅផ្ទះទៅ យប់ជ្រៅពុកម៉ែចាំផ្លូវ
ដាក់បទនេះជាImuzikដោយចុច*1772*5231599# (20សេន/30ថ្ងៃ)
I. (ប) សួស្ដីកញ្ញារូបស្រស់ប្រិមប្រិយ បានជួបអ្នកល្បីមហាសំណាងបងណាស់ (២ដង) លាន់ឮរំពងក្រមុំរាំក្បាលទូកច្បាស់ ល្បីថាទូកខ្លះចាញ់ស្រាប់ព្រោះតែក្បាច់ស្រី ថ្ងៃនេះបានជួបដូចគេនិយាយៗ ប្រសព្វម្លេះស្រីលង់ស្នេហ៍ក្រមុំអូនហើយ
II. (ស) កុំមកបញ្ជោរលេបខាយវាចារ ឮមកពីណាអូនរាំក្បាលទូកឡូយក្រៃ (២ដង) ក្បាច់រៀនពីយាយដឹងទេមានទៅអន់អី អ្នកណាក៏ល្បីក្រមុំស្អាតរាំក្បាលទូក និយាយប៉ុណ្ណឹងតិចថាស្រីអ៊ួត ជំរាពម៉ែពុកតទៅទូកយើងនិងល្បី
ចុច *1772*5231604# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. សួស្ដីស្រស់ឆោមឆាយមេម៉ាយឬក៏ក្រមុំ ធំៗៗៗៗ មេម៉ាយឬក៏ក្រមុំ រាងអូនឡើងហំសាច់មុំសរផ្កាឈូកខ្ចី សម្លក់រូបបងទើបងនិយាយខុសអី គ្រាន់ញ៉ែបន្ដិចសោះអូនធ្វើមុខកាចធ្វើអី
II. បងឯងមកពីណាវាចារចេញមករញ៉េរញ៉ៃ ថ្មីៗៗៗៗ និយាយចេញមកឡើងថ្មី រាងស្គមសង្វឹតកោតចិត្តមកដើរញ៉ែស្រី ខ្លួនសុទ្ធតែឆ្អឹងអុំទូកឈ្នះគេដែរអី ខំញាំសិនទៅរួចហើយចាំមកញ៉ែអូនស្រី
III. បងនេះស្គមតែសាច់មិនបាច់និយាយរឿងកម្លាំង ខ្លាំងៗៗៗៗ មិនបាច់និយាយរឿងកម្លាំង បងពិតជាខ្លាំងបារាំងនៅចាញ់បងទេ ចែវគាស់បែកទឹកថ្ងៃព្រឹកយប់ក៏បានដែរ បើបងចង់ញ៉ែមាសស្នេហ៍គិតយ៉ាងមិចអូន
IV. បើបងអ៊ួតយ៉ាងនឹងឆ្នាំនឹងសង្ឃឹមឈ្នះទេ ទេៗៗៗៗ មើលរាងអត់ទុកចិត្តទេ បើបងឈ្នះពិតអូនបើកចិត្តមើលមាសមេ តែសុំសើបសិនព្រោះខ្លាចប៉ះចំប្ដីគេ ប្រុសសម័យនេះខូចមិនអាចល្មើសជាមួយបានទេ
ចុច *1772*5231606# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ខែរងារដល់ហើយបងប្អូនអើយបោកស្រូវទុក អុំរែងរោយទុកដាក់ហើយកើបចាក'ចូលជម្រុក ស្រូវថ្មីក្រអូបទុកដាលអំបុកហូបជុំគ្នា យប់ឡើងបបួលគ្នាលេងរបាំគោះអង្រែរ
II. ក្រោមច័ន្ទពេញបូរមីខ្មែរប្រុសស្រីលេងសប្បាយ ចំរដូវច្រូតកាត់លេងបំបាត់ទុក្ខខ្វល់ខ្វាយ ប្រមូលអ្នកភូមិស្រុកមីងមារពុកម៉ែជិតឆ្ងាយ ក្មេងតូចធំទាំងឡាយរាំរំសាយទុក្ខកង្វល់ យើងនាំគ្នាអកអំបុក រួចយើងសំពះព្រះខែ ហើយឡយប្រទីបផងដែរ យើងលំហែរអារម្មណ៍
III. អបអរបុណ្យអុំទូកជាំប្រពៃណីដូនតា រំលឹកនឹកគុណដល់បុព្វបុរសខេមរា តស៊ូយ៉ាងមុះមុតប្រយុទ្ធដោយហានក្លា ដូច្នេះត្រូវការពារកុំឲ្យបាត់បង់
ចុច *1772*5231603# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. (ស) ប្រុសអីចរិកញ៉ិញញ៉ុមចង់តែចាប់ញោច មុខឡើងគគ្រីចថ្ពល់ឡើងគគ្រើមគ្រើមៗកៀនគេ មុខក្រាសមិនញឹន ញញឹមញញេមញ៉ិកញ៉ក់ចង់ញ៉ែ មលច្រៀងសុំស្នេហ៍ចង់តែដាក់មួយមេក្រូឥឡូវ
II. (ប) ស្រីអីចរិញ៉ិកញ៉ក់ក្និកក្នក់គួរក្នាញ់ មកពីស្រលាញ់បានជាប្រឹងរឹងរូស ចេះតែរុលៗទៅ ឈរក្បែរប្រវែងនឹង ឃើញមុខអីខឹងខូចខាតអីពៅ នែ! ចុះគេដើរតាមផ្លូវ ម៉េចមិនឃាត់គេទៅ ហៅគេចូលកៀន ហ្នា!
III. (ស) ស្អប់ណាស់ ថយចេញ ហឺ! ខ្ញុំដេញឥឡូវ (ប) ថាកន្លងបងទៅៗបើពៅអូនហ៊ានហ្នា (ស) ជួយផងពេទ្យឆ្គួត អូយ! មកចាប់ប្រុសព្រាន (បង)បើកន្លែងហ្នឹងមានៗ ជួនបងទៅផងណាអូនណា
IV. (ស) ប្រុសអីចរិកឡិកឡក់ក្និកក្នក់ក្លិកក្លក់ គេមិនព្រមស្ម័គ្រនៅប្រឹងតាមស្មូមឲ្យសាំតាប៉ែ (ប) ស្រលាញ់ពេកទើបដេញ ដេញគ្រឺត ដេញក្នាញ់ដេញស្ម័គ្រ ដេញស្នេហ៍ហ្នឹងណា (ស) ខុសហើយមាសមេ ដេញក្ដិច ដេញគុក ដេញស្អប់ ដេញវៃ
ចុច *1772*5231364# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. អីក៏លឿនមម្ល៉េះ ទូកនេះដឹងតែឈ្នះហើយ ដល់វគ្គចុងក្រោយ នឹងលើកពានហើយមាសមេ ជឿតាមបងទៅ បងទាយមិនឲ្យខុសទេ ទំនងជាងគេ មានតែទូកមួយនឹងហើយ
II. ទាល់តែយូរបានជឿ កុំអឿទូកនោះទើបឈ្នះ អុំលឿនអស់ស្ទះ ឡើងវ៉ាដាច់កេឯងហើយ បើភ្នាល់អូនហ៊ានតឲ្យ ចាំមើលហ៊ានភ្នាល់ដាក់អី?
III. វែងឆ្ងាយអីទេ សុំតែភ្នាល់ចាញ់កុំខឹង សុំតែប៉ុណ្ណឹងព្រោះខ្លាចពិបាកលួងស្រី គ្នាឯងសោះនឹង ចាំបាច់ទៅភ្នាល់ដាក់អី ឈ្នះចាញ់មិនថ្វី សុំតែម៉ារួចខ្លួនទេ
IV. បើខ្លាចចាញ់ថាទៅ កុំសូវចោទគេឯងពេក អូននេះចិត្តដែកមិនងាយខឹងផ្ដេសផ្ដាស់ទេ ទាយខុសប្រយត្ន័ខ្មាស់គេ លទ្ធផលចាំអ៊ុតមើលសិន
V. ថាលេងទេណា មួយណាឈ្នះក៏បានដែរ ភ្នាល់ធ្វើអីទេគ្រាន់តែទាយលេងៗទៅ ចាប់ចាប ចាប់ចាប កុំអាលប្រកាន់អីពៅ ធ្វើមុខក្រញៅ ខឹងច្រើនឆាប់ចាស់ណាអូន
VI. យីស ! នរណាប្រកាន់សំខាន់មើលខ្លួនឯងចុះ ទូកអូនទាយនោះវ៉ាឈ្នះទូកបងហើយស្ងួន ចេះថាសុំម៉ារួចខ្លួន កុំអី វណ្ឌកហើយបងឯង
I. (ប) ទោះបីបងអ្នកស្រែ តែបងពូកែចេះច្រើនមុខណាស់ តែបងចេះហើយច្បាស់គឺពិនខាងដាល់អំបុកណាស់ស្រី ត្រូវនិងបុណ្យអុំទូកសំពះព្រះខែនេះណាថ្លៃ ជាពូជស្រូវថ្មី ស្រីព្លក់មើលបាន
II. (ស) អំបុកនេះឆ្ងាញ់ណាស់ តើប្រុសបងរៀនបុកពីណាមក អំបុកច្រើនគគោក តែត្រូវមាត់អូនគឺប្រុសកល្យាណ ញ៉ាំមិនចេះឆ្អែតសោះ ឡើងប៉ោងពេញពោះអស់ពីរបីចាន បងពិនបុកមែន អូនសុំសសើរ
R. (រួម) អំបុកឆ្ងាញ់ព្រោះស្រូវថ្មី ស្នារដៃកេរ្តិ៍ពីដូនតា អំបុកយើងបុករួមចិត្តគ្នា ឆ្ងាញ់មានក្លិន ឈ្ងុយប្រហើរ
III. (ស) ចង់ឲ្យបងបង្រៀន តើបងមានអ្វីឲ្យស្រីចេះទេ ព្រោះឮបងពូកែរ ល្បីពេញស្រុកខាងបុកស្រូវថ្មី អូនក៏ចង់ចេះដែរ សូមប្រុសមាសមេជួយបង្ហាត់ស្រី តើបងព្រមទេ បានឬមិនបាន?
IV. (ប) មែនហើយបងល្បីណាស់ អ្នកនៅភូមិនេះនរណាមិនស្គាល់ បងអាចជួយពន្យល់ពីវិធីបុកឲ្យឆ្ងាញ់កល្យាណ អូនដាក់ភ្លើងឲ្យក្ដៅ នោះស្រូវនិងក្លាយជាយាជមិនខាន លើកទៅបុកភ្លាម អំបុកនិងល្អ
ចុច *1772*5231550# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ចង់ឲ្យស្រលាញ់រៀនបាញ់ទឹកអប់ខ្លះទៅ មនុស្សម្នារពេញផ្លូវប្រយ័ត្នជះក្លិនដាក់គេ ថាបើញ៉ែអូនធំក្លិនខ្លួនអត់ស្រលាញ់ទេ ដូចសង្ហាដែតែធ្វើម៉េចទេដើរជិតចង់សន្លប់
II. ដើរលេងអុំទូកញើសជោកស្អុះស្អាប់ហាលថ្ងៃ ត្រូវចេះលកលៃរៀបខ្លួនឲ្យស្អាតមួយចប់ ខំដើរប្រជ្រៀតធំក្លិនថែមទៀតតែគេជេរកប់ ទាល់តែចេះទប់រៀនបាញ់ទឹកអប់ឲ្យក្រអូបខ្លះទៅ
III. តាមមាត់ទន្លេខុសគេមានតែបងមួយ រូបរាងឡើងឡូយតែក្លិនរកថាមិនត្រូវ មនុស្សច្រើនណាស់បងថ្ងៃបុណ្យទានផង កុំប្រហែសពៅ បាញ់ទឹកអប់ទៅត្រូវភ្លៀង ត្រូវក្ដៅក៏មិនធំក្លិនដែរ
IV. មិនមែនរឹកទេគ្រាន់តែចង់ឲ្យបងស្អាត មានអីទៅខាតប្រាប់ត្រង់ចង់ឲ្យបងកែ បើក្លិនខ្លួនល្អចិត្តក៏ស្មោះសរអូនក៏ពញរមស្នេហ៏ មិនថាអីទេចូលស្ដីដល់ម៉ែកុំមកញ៉ែតាមផ្លូវ