ទាញយកបទនេះជា Imuzik ដោយវាយ *1772*5231556# (20c/30ថ្ងៃ)
I. ទោះហត់កាយក៏ហត់ទៅចុះ តែរស់យ៉ាងណាកុំឲ្យហត់ចិត្ត ហើយបើហត់និងមនុស្សនៅជិត ការពិតពិបាកនិងទ្រាំទ្រណាស់
R. តាំងពីចាប់ផ្ដើមមកដល់ ពេលនេះតើបងខុសឆ្គងលើអូនអ្វីខ្លះ សមទេដែលអូនសាវាផ្ដេសផ្ដាស់គួរណាស់យើងខិតខំថែទាំគ្នា
II. មួយណាក៏ដូចមួយណា មួយណាក៏ដូចមួយណា ឬឲ្យតែស្រីគ្រប់គ្នាសុទ្ធតែសាវាទាំងអស់ មួយណាក៏ដូចមួយណា ហេតុអ្វីស្មានមិនត្រូវសោះ គ្រាន់តែថែចិត្តស្មោះ មួយនិងមួយមិនបាន
III. ពេលណាក៏ដូចពេលណា ពេលណាក៏ដូចពេលណា រាប់មើលតាំងពីដឹងក្ដី អូនមានសង្សារប៉ុន្មាន ល្មមកែខ្លួនត្រឹមនេះហើយ សូមតាំងចិត្តធ្វើឲ្យបាន ទាន់បង នៅរំខានពេលឲ្យអូនកែខ្លួន
(ភ្លេង... ច្រៀង R, II, III, II, III ម្ដងទៀត) បញ្ចប់: ល្មមកែខ្លួនត្រឹមនេះហើយ សូមតាំងចិត្តធ្វើឲ្យបាន ទាន់បង នៅរំខានពេលឲ្យអូនកែខ្លួន
ទាញយកបទនេះជា Imuzik ដោយវាយ *1772*5231556# (20c/30ថ្ងៃ)
I. ទោះហត់កាយក៏ហត់ទៅចុះ តែរស់យ៉ាងណាកុំឲ្យហត់ចិត្ត ហើយបើហត់និងមនុស្សនៅជិត ការពិតពិបាកនិងទ្រាំទ្រណាស់
R. តាំងពីចាប់ផ្ដើមមកដល់ ពេលនេះតើបងខុសឆ្គងលើអូនអ្វីខ្លះ សមទេដែលអូនសាវាផ្ដេសផ្ដាស់គួរណាស់យើងខិតខំថែទាំគ្នា
II. មួយណាក៏ដូចមួយណា មួយណាក៏ដូចមួយណា ឬឲ្យតែស្រីគ្រប់គ្នាសុទ្ធតែសាវាទាំងអស់ មួយណាក៏ដូចមួយណា ហេតុអ្វីស្មានមិនត្រូវសោះ គ្រាន់តែថែចិត្តស្មោះ មួយនិងមួយមិនបាន
III. ពេលណាក៏ដូចពេលណា ពេលណាក៏ដូចពេលណា រាប់មើលតាំងពីដឹងក្ដី អូនមានសង្សារប៉ុន្មាន ល្មមកែខ្លួនត្រឹមនេះហើយ សូមតាំងចិត្តធ្វើឲ្យបាន ទាន់បង នៅរំខានពេលឲ្យអូនកែខ្លួន
(ភ្លេង... ច្រៀង R, II, III, II, III ម្ដងទៀត) បញ្ចប់: ល្មមកែខ្លួនត្រឹមនេះហើយ សូមតាំងចិត្តធ្វើឲ្យបាន ទាន់បង នៅរំខានពេលឲ្យអូនកែខ្លួន
ចុច *1772*5231336# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. បើសិនបងអាត្មានិយម បងមិនឲ្យមុំទៅគេថែឡើយ តែនេះបងគិតច្បាស់រួចហើយ សមចិត្តត្រាណត្រើយកុំហាមបង
II. ល្បែងស្រាស្រី បងចេះទាំងអស់ អូនល្មមឈប់ស្មោះ ឈប់ចង់ក្បែរប្រាណ បងមនុស្សពាលគ្មានពាក្យសុខសាន្ត បងអាចរស់បានតែម្នាក់ឯង
R. សង្សារពាលដូចបង អូនគ្មានសិទ្ធិស្មោះទេ បកក្រោយទៅ មាសមេកុំយំ មានតែរឿងកាប់ចាក់ គ្មានស្នេហ៍ឲ្យមុំ គ្មានពេលនៅយំព្រោះអូនទេ
III. សង្សារពាលដូចបងណ មិនសមអូនស្រលាញ់ បងអ្នកចាញ់ អូនឈ្នះបន្ត ផ្លូវបងរៀបរួច អូនដើរឲ្យល្អ អូនកុំងាកក មើលបងឈឺ
(ភ្លេង... ច្រៀង R, III)
I. ស្នាមញញឹមដែលព្រលឹងធ្លាប់សើចដាក់បង គ្រាកន្លង បងនៅចាំមិនដែលភ្លេចទេ ទោះបីពេលនេះ អូនមិនស្ដីគេងនៅលើគ្រែ ក៏ចិត្តមិនប្រែម្ដងឡើយ
II. អូនគេងទៅអូនសម្លាញ់ អូនកុំភ័យមានបងនៅក្បែរ នៅចាំថែពេលអូនបិទភ្នែក
R. អូនហត់ហើយៗ ដកខ្លួនថយសម្រាកសិនទៅ ចាំណាពៅមានបងនៅក្បែរ អូនហត់ហើយៗ ជូតទឹកភ្នែកពីថ្ពល់មាសមេ អូនអត់អីទេ អូនអត់ទៅណា ចោលរូបបងឡើយ
IV. គេងចុះអូន គេងឲ្យឆ្អែត ចាំក្រោកឡើងណា បងសន្យាមិនទៅណា បើអូនមិនក្រោក នៅទីនេះ ទោះរយឆ្នាំនៅចាំពន្លក សន្យាមក កុំទៅចោលបង
ដាក់បទ "ប្រពន្ធខ្ញុំទេបង" ជាImuzik ដោយចុច *1772*5231555# (20c/30ថ្ងៃ)
I. ប្រពន្ធខ្ញុំទេបង... សុំបងអាណិតប្រណី នាងទៅជាច្រើនថ្ងៃ ចោលខ្ញុំជាប្ដីនិងកូន ខ្ញុំដេកមិនលក់ទឹកភ្នែកហូរ ឈឺចាប់ស្ទើសូន្យ សម្លឹងមើលតែមុខកូន បានម្ដាយណាហៅនិងគេ
II. ខ្ញុំគឺជាកម្មករ... ត្រដរដើម្បីគ្រួសារ ខំស៊ីឈ្នួលធ្វើការ មិនសូវបាននៅផ្ទះទេ មកបាត់ប្រពន្ធ ខ្ញុំយំលែងគិតខ្មាស់គេ ញាតិប្រាប់នាងរត់តាមគេ ព្រោះភ្លើងស្នេហ៍តាមហេ្វសបុក
R. ខ្វះអីស្រី ហេតុអ្វីឆក់របស់គេ កូនព្រាតប្រាស់ម៉ែ រីឯប្ដីវិញរងទុក្ខ បើបងមិនដឹង ខ្ញុំសូមរាយរ៉ាប់ទំនុក បង្ហោះនៅលើហ្វេសបុក ឱ្យបងបានយល់សេចក្ដី
III. ប្រពន្ធសម្លាញ់អើយ... ម្ដេចឡើយអូនធ្វើដល់ម្លឹង យើងក្រតែបងប្រឹង មិនប៉ោឡែ ផឹកមានស្រី វិលវិញមកកូនយំរក អូនរៀងរាល់ថ្ងៃ អូនខុសបងអាចអភ័យ ឲ្យតែស្រីត្រឡប់មកវិញ
(ភ្លេង... ច្រៀង R, III ម្ដងទៀត)
ចុច *1772*5231287# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ស្រមៃកាលនៅវ័យកុមារ បងនិងតូចជីវា កាន់ដៃគ្នារត់ត្រសង ក្រោមភ្លៀងផ្គរគ្រហឹមឆ្លើយឆ្លង អូនកើបដីឲ្យបង លញ់គោពូនផ្ទះឲ្យមុំ
II. ឆ្នាំថ្មីស្រីប្រែវ័យទំនង ម៉ែហាមឃាត់នួនល្អង ឲ្យបងខានលេងជួបជុំ បីឆ្នាំចៃដន្យវាសនាខ្ញុំ ជួបស្រីពេញវ័យក្រមុំ ល្អសមរកប្រៀបមិនបាន
R. កែវភ្នែកអើយរកកលស្រវាំង ញាប់ញ័រភាន់ភាំង ដូចចាញ់សម្រស់កល្យាណ រាងរាវមូលក្លុំ សើចត្រឹមឲ្យភ្លឹកវិញ្ញាណ ចង់ស្ដីតែស្ដីមិនបាន ប្រាណប្រាណអើយម្ដេចខុសពីមុន
III. កន្និដ្ឋាចោលភត្រាអិមអៀន ហើយដើរគេចហួសប្រាណ ទុកឲ្យបងតាមគយគន់ ក្នុងចិត្តសែនស្ដាយស្ដាយពេកពន់ ធ្វើម្ដេចបានស្និតនឹងអូន ប្រឡោមដូចពីកុមារ
(ភ្លេង...ច្រៀង R, III)
ចុច *1772*5230999# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*5231261# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. បើសិនសុខៗបាត់បង តើអូនយំដែរទេ? ឆ្លើយមកមាសមេ ចង់ដឹងចិត្តអូន ស្នេហ៍បងប៉ុណ្ណាស្ងួន ព្រោះបងដឹងខ្លួន ថាមានថ្ងៃនោះ
II. នៅក្បែរអូន បងសុខគ្រប់គ្រា ប៉ុន្តែវេលាមកបញ្ជាឲ្យបងទៅ ខាងមុខងងឹត បងខ្លាចណាស់ពៅ ហ៊ឺ...
R. សន្យាបានទេ គ្មានបងកុំយំ មិនត្រូវទុក្ខក្រៀមក្រំ ទោះជាបងមិនត្រឡប់ វេលាបានកំណត់ ថាស្នេហ៍ត្រូវចប់ អូនកុំស្អប់ អូនកុំខឹងនិងបងបានទេ អូនត្រូវថែរខ្លួនពេលគ្មានបងក្បែរ ត្រូវថែរខ្លួនពេលគ្មានបងក្បែរ
II. បើការចាកចេញមួយនេះ ធ្វើឲ្យអូនស្រក់ទឹកភ្នែកមុំ ខំទប់អារម្មណ៍ ទុកថាគ្មានបង ទុកថាបងស្លាប់ចុះ ឈប់យំស្រណោះ ថែរខ្លួនណាស្នេហ៍ស្នង
I. បងដឹងខ្លួនឯងថាខូចណាស់ មិនសមសោះឲ្យអូនលង់ ចេះញ៉ែចេះលួងឲ្យអូនចូលធ្លុង ហើយបេះដូងអូនក៏ឲ្យបងគ្មានសល់
R. ក្បែរអូនយូរកាន់តែដឹងចិត្ត អូនស្មោះពិតគ្មានអ្វីត្រូវឆ្ងល់ គិតអូនកាលណាបងក៏ត្រូវខ្វល់ អូនស្មោះពិតគ្មានអ្វីត្រូវឆ្ងល់ ពេលនេះទើបចង់ប្រាប់ កុំស្នេហ៍ទៀតអី
II. សង្សារបងច្រើនសុំបែកអូនមួយ តើអូនព្រមទេ? បងមិនសូវទំនេរថែស្រី សង្សារផ្សេងត្រូវការបងរាល់ថ្ងៃ ពេលថែថ្លៃសឹងតែគ្មាន
III. សង្សារបងច្រើនមិនដឹងម្នាក់ណា បងទុកជាគូ បើស្មោះយូរអូនច្បាស់ក្អួតឈាម សុំទោសវេលាកន្លងដែលបងលាក់លៀម លលាមស្នេហ៍ឲ្យអូនលង់ រួចទើបប្រាប់ត្រង់
(ភ្លេង... ច្រៀង R, II, III)
ចុច *1772*5231516# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. មេឃងងឹតហើយ សង្សារអើយ អូនខ្លាចដែរទេ? គ្មានបងនៅក្បែរ តើមាសមេបារម្ភប៉ុណ្ណាពួកយើងបែកគ្នា រឿងតិចតួចមិនទប់ចិន្ដា ពេលនេះរកនឹកជីវ៉ា កាយានៅឆ្ងាយម៉ឺនយោជន៍
R. មេឃងងឹតហើយ សង្សារអើយ បងនឹកអូនណាស់ នឹកគ្រាចាស់ៗ កាលដែលយើងនៅស្រលាញ់គ្នា សន្យាថ្ពក់ដៃ មានរឿងអ្វីក៏មិនចោលគ្នា ប៉ុន្តែពេលនេះវេលា បែកគ្នាទាំងគ្មានអ្នកខុស
II. មេឃងងឹតហើយ សង្សារអើយ អូននៅទីណា នៅក្បែរអ្នកណា តើនៅខ្លាចដូចមុនដែរទេ? បងចាំមិនដែលភ្លេចម្ដង មេឃងងឹត បងឱបមាសមេ អូនខ្សឹបថាស្នេហ៍មិនអាចប្រែ ពីបងទៅណា?
III. មេឃងងឹតហើយ សង្សារអើយ បងស្រក់ទឺកភ្នែក ផ្គរភ្លៀងពេញមេឃ ចាំងភ្លឺផ្លេកដូចដុតវេហា បើបានជួបអូន បងនឹងឃាត់លែងឲ្យទៅណា បងដឹងចិត្តអូនជីវ៉ា យ៉ាងណាអូននៅមានបង
(ភ្លេង... ច្រៀង R, II, III)
ចុច *1772*5231132# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. មនុស្សស្រីច្រើនណាស់ដែលចូលក្នុងជីវិតខ្ញុំ ហេតុអ្វីរូបខ្ញុំយំព្រោះស្រីម្នាក់ ជាមនុស្សដែលធម្មតា សាមញ្ញគ្មានភាពជឿជាក់ ម្ដេចចិត្តលាក់រូបបង
II. គ្រាដែលកន្លងក្បែរបងគ្មានបានអ្វី ក៏ចិត្តពិសីនៅទ្រាំនៅតែស្ម័គ្រ បងមានស្រីនៅខាងក្រៅ ក៏ចិត្តអូននាងមិនផ្លាស់ ល្ងង់ណាស់ បោះបង់អូន
III. មនុស្សស្រីធម្មតាម្នាក់ឲ្យខ្ញុំខូចចិត្ត ពេលនេះទោះចង់គិតត្រឹមសោកការ មនុស្សស្រីធម្មតាបងអើយតើរូបអូននៅទីណា តើអូនដឹងទេថា បងខូចចិត្ត ខូចចិត្តព្រោះនឹកអូន
III. វេលាកន្លងបងឆ្គងលើជីវ៉ា ថ្ងៃនេះសូមសារភាពថាបងខុសហើយ ចង់ឲ្យអូនផ្ដល់ឱកាស តែខ្លាចអូនមិនផ្ដល់ឲ្យ បែកហើយ បែករហូត
ចុច *1772*5231335# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ជីវិតស្នហាខ្ញុំបរាជ័យរហូត បើមិនត្រូវគេបោកក៏ត្រូវគេបោះបង់ តាំងពីចេះមានស្នហ៍ជួបតែមនុស្សមិនត្រង់ ពេលខ្លះលែងហ៊ានចង់សាងស្នហាថ្មី
R. អ្នកណាក៏ដូចអ្នកណាគ្មានខុសគ្នាទេ ដល់ពេលបែកតែងតែថាខ្លួននៅភក្ដី តែមិនអាចបន្តអង្វរខ្ញុំរកថ្មី ថាលោកនេះខ្វះអីស្រីល្អជាងគេ
II. អស់អារម្មណ៍ហើយចាំបាច់អីនិយាយយកល្អ ឬគិតថាឮហើយខ្ញុំអរខូចចិត្តតែមួយភ្លែត ឯណាទៅមនុស្សល្អដែលគេថាមានច្រើនអនេក ម្ដេចជួបតែមនុស្សមុខប្លែកៗ ចតិកដដែល
III. ថ្ងៃនេះគឺជាថ្ងៃឯការពិបាកទ្រាំខ្លាំងណាស់ ថ្ងៃនេះគឺជាថ្ងៃឯការខ្ញុំត្រូវបាត់បង់ស្នេហ៍ តើខ្ញុំត្រូវឯការពេញមួយជិវិតនេះមែនទេ? បានជាគ្មានអ្នកចង់ក្បែរស្នេហ៍មនុស្សដូចខ្ញុំ
(ភ្លេង... ច្រៀង R, II, III)
ចុច *1772*5230835# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. អ្នកលក់ស្រាឲ្យខ្ញុំសុំស្រាមួយដបមក សាច់ក្លែមមួយផងព្រោះខ្ញុំទើបខូចចិត្ត ផឹកពីមេឃភ្លឺដល់ងងឹត ស្នេហាឧក្រិដ្ឋពិតបំផ្លាញជីវិតមែន
II. មានតែស្រាកំដរមនុស្សពេលដែលខូចចិត្ត ស្រាគឺជាមិត្តចង់ភ្លេចស្រីត្រូវផឹកស្រា ផឹកឲ្យស្រវឹងភ្លេចស្នេហា ភ្លេចស្រីសាវ៉ាឃើញដុល្លាធំជាងខ្ញុំ
R. ខ្ញុំខ្លាចហើយស្រីៗ ស្រីឲ្យភ័យឲ្យរាង ស្រវឹងស្រាពេលស្វាងវាស្រួលខ្លួនជាង ស្រាផឹកមិនរាងដូចទឹកពាងផឹករហូត
III. កុំខឹងណាអ្នកលក់ស្រាខ្ញុំកំពុងខូចចិត្ត និយាយមិនគិតបើមានឆ្គងត្រង់ណា សុំទោសឲ្យហើយសុំថែមស្រា ផឹកឲ្យដាច់ផ្ងារកុំស្ដីថាមនុស្សស្រវឹង
IV. ខ្ញុំពិបាកចិត្តណាស់ អស់លុយពីហោប៉ាវហើយ ជឿស្រាផឹកសិនបងអើយតើបានទេ បើស្អែកខ្ញុំមានលុយខ្ញុំនឹងឆាប់យកលុយមកសងហ៊ា ផឹកជុំគ្នាសង្ឃឹមហ៊ាយល់មុខផង
(ភ្លេង... ច្រៀង R, III)
ចុច *1772*7100788# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. បងខូចចិត្តលើកនេះធ្ងន់ធ្ងរណាស់ គេចមុខខ្មាស់ ខ្មាស់សង្សារថ្មីអូន បាត់បង់ស្នហ៍ជារឿងធម្មតាទេស្ងួន តែគេបានអូនបងខូចចិត្ត
II. គេស្រលាញ់គេថ្នាក់ថ្នមរូបស្រី ឲ្យចិត្តថ្លៃទោទន់ប្រែអាណិត រវាងនិងគេអូនទុកបងជាមិត្ត អូនដកចិត្តពីបងពេលណា
R. បើបងបានដឹងមុន ថាអូននិងមានគេ បងមិនស្នេហ៍អូនទេនាំឲ្យបេះដូងបងឈឺផ្សា បើដឹងថាឈឺចាប់ស្លាប់ព្រោះក្ដីស្នេហា ម្ល៉េះបងមិនត្រូវការ ការអាណិតស្រលាញ់ពីអូន
III. មេរៀនល្អមួយនេះធ្វើឲ្យបងចងចាំ ស្នាមបេះដូងប្រេះស្រាំ ទាញកន្រ្តាក់ឲ្យបងភ្ញាក់ខ្លួន ថាបងមិនសាកសម ល្មមបំភ្លេចរូបស្ងួន ខូចចិត្តបាត់បង់អូន ឈឺចាប់ជាំងបាត់បង់ស្នហា