ហេតុអ្វីប្រាប់គេថាអូនបែកពីបង - សុខ ពិសី

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 14.085 | ទាញយក: 0

អត្ថបទចម្រៀង

I.   បង្ហូរទឹកភ្នែកទៀតទៅ បើពៅរឹងរូសមិនព្រមទុកពេល ឲ្យស្រីពន្យល់រឿងអូននិងគេ តែនេះមាសមេ មើលគេនិងអូនក្នុងន័យបែបនោះ

II.  មិនខ្វល់ថាបងគិតអ្វី ព្រោះស្រីនៅតែស្មោះលើជីវ៉ា តែបងបែរជាធ្វើឬកអស្ចារ្យ លះបង់ស្នេហា យ៉ាងហោចណាស់គួរតែជីវ៉ាស្តាប់សិន

R.  ហេតុអ្វីប្រាប់គេថាអូនបែកពីបង បើការពិតក្នុងចិត្តអូនកំពុងស្រលាញ់ ហេតុអ្វីស្រាប់តែទុកខ្លួនឯងជាអ្នកចាញ់ បើបងនៅស្រលាញ់ មិនគួរទុកគេសំខាន់ច្រានគេឲ្យអូន

Ri. អូនបាននិយាយថាអូនមិនស្នេហ៍គេទេ ហើយក៏មិនបាច់មាសមេអួតគេអូនស្មោះ ធ្វើបែបនេះដូចបង្រៀនអូនធ្វើជាមនុស្ស ហេតុអ្វីអូនត្រូវខុស សុំទោសព្រោះគ្មានហេតុផលឲ្យអូន ជ្រើសគេ...

III.  ការពិតគេនោះខូចចិត្ត អូនគ្រាន់ជាមិត្តគ្រាន់ទៅកំដរ បងយល់ច្រឡំនាំរឿងធ្ងន់ធ្ងរ មិនស្តាប់ហេតុផល ថែមទាំងបង្ករឲ្យគេរឹតឈឺ

IV. បងប្រាប់ថាអាណិតគេ តែក្នុងអារម្មណ៍មាសមេលួចស្អប់ អូនដឹងបងខឹងទើបបងមិនឃាត់ បណ្តោយឲ្យចប់ ទីបំផុតដណ្តើមតែគ្នាឈឺចាប់

មើលទាំងអស់ >>

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

 
l