ចុច *1772*5231317# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ដល់ពេលភ្ជុំបិណ្ឌតោះៗមិត្តអើយ យើងទៅលេងស្រុក ថាដល់ពេលភ្ជុំបិណ្ឌតោះៗមិត្តអើយ យើងទៅលេងស្រុក នឹកណាស់ចង់ជួបម៉ែពុក ព្រោះខានជួបលោកជាច្រើនខែហើយ(x2) ឃើញគេជិះទូកផ្លូវទៅផ្ទះខ្ញុំ មិនខិសគ្នាឡើយ(x2) ទឹកជន់លិចបឹងល្វឹងល្វើយលិចផ្លូវបាត់ហើយទាល់តែជិះទូក(x2) ប្រាក់ខែទើបបើកទិញខោអាវថ្មីទៅជូនពុកម៉ែ(x2) ហើយប្រាក់ដែលសន្សំទុកក៏យកជូនលោកទុកធ្វើបុណ្យទាន(x2)
II. មិនដែលឃ្លាតគ្នាបើទៅដល់ស្រុកជួបគ្នាមិនខាន ថាមិនដែលឃ្លាតគ្នាបើទៅដល់ស្រុកជួបគ្នាមិនខាន ចាកចេញពីលំនៅឋានស្វះស្វែងគ្រប់ប្រាណ ព្រោះតែក្រពះ(x2) ម្យ៉ាងទៀតក៏នឹកដល់សត្វចិញ្ចឹមដែលមាននៅផ្ទះ ថាម្យ៉ាងទៀតក៏នឹកដល់សត្វចិញ្ចឹមដែលមាននៅផ្ទះ នឹកឆ្កែឆ្មាគោក្របីណាស់ កាលខ្ញុំនៅផ្ទះធ្លាប់ប្រឡែងនឹងវា(x2)
III. ឃើញគេវេចនំប្រហែលម្ដាយខ្ញុំក៏វេចដូចគ្នា(x2) ទៅដល់ផ្ទះជួយការងាររូតរះម្នីម្នាជួយស្ងោរនំម៉ែ(x2) កូនប្រុសកូនស្រីភ្ជុំបិណ្ឌដល់ហើយគួរតែទំនេរ(x2) ទោះរវល់ក៏ត្រូវឈ្លាតដែរទៅជួបពុកម៉ែជួបដូនតាយើង(x2)
(ភ្លេង... ច្រៀង R ម្ដងទៀត)
ចុច *1772*5231317# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ដល់ពេលភ្ជុំបិណ្ឌតោះៗមិត្តអើយ យើងទៅលេងស្រុក ថាដល់ពេលភ្ជុំបិណ្ឌតោះៗមិត្តអើយ យើងទៅលេងស្រុក នឹកណាស់ចង់ជួបម៉ែពុក ព្រោះខានជួបលោកជាច្រើនខែហើយ(x2) ឃើញគេជិះទូកផ្លូវទៅផ្ទះខ្ញុំ មិនខិសគ្នាឡើយ(x2) ទឹកជន់លិចបឹងល្វឹងល្វើយលិចផ្លូវបាត់ហើយទាល់តែជិះទូក(x2) ប្រាក់ខែទើបបើកទិញខោអាវថ្មីទៅជូនពុកម៉ែ(x2) ហើយប្រាក់ដែលសន្សំទុកក៏យកជូនលោកទុកធ្វើបុណ្យទាន(x2)
II. មិនដែលឃ្លាតគ្នាបើទៅដល់ស្រុកជួបគ្នាមិនខាន ថាមិនដែលឃ្លាតគ្នាបើទៅដល់ស្រុកជួបគ្នាមិនខាន ចាកចេញពីលំនៅឋានស្វះស្វែងគ្រប់ប្រាណ ព្រោះតែក្រពះ(x2) ម្យ៉ាងទៀតក៏នឹកដល់សត្វចិញ្ចឹមដែលមាននៅផ្ទះ ថាម្យ៉ាងទៀតក៏នឹកដល់សត្វចិញ្ចឹមដែលមាននៅផ្ទះ នឹកឆ្កែឆ្មាគោក្របីណាស់ កាលខ្ញុំនៅផ្ទះធ្លាប់ប្រឡែងនឹងវា(x2)
III. ឃើញគេវេចនំប្រហែលម្ដាយខ្ញុំក៏វេចដូចគ្នា(x2) ទៅដល់ផ្ទះជួយការងាររូតរះម្នីម្នាជួយស្ងោរនំម៉ែ(x2) កូនប្រុសកូនស្រីភ្ជុំបិណ្ឌដល់ហើយគួរតែទំនេរ(x2) ទោះរវល់ក៏ត្រូវឈ្លាតដែរទៅជួបពុកម៉ែជួបដូនតាយើង(x2)
(ភ្លេង... ច្រៀង R ម្ដងទៀត)
ចុច *1772*5231299# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. អើងអើយជំនោរខ្យល់ជួន បងអើយជំនោរខ្យល់ជូន(x2) បោចវល្លិអើងអើយចងក្បូន បងអើយជូនទៅអើយម៉ែ
II. អើងអើយជូនអូនទៅស្រុក បងអើយជូនអូនទៅស្រែ(x2) ជូនអូនអើងអើយទៅយម៉ែ បងអើយទៅស៊ីឱក្ដាមអើយខ្យង(x2)
R. អើងអើយអូនស្រណោះត្រយោង បងអើយអូនស្រណោះត្រយោង(x2) ហើរហើយអើងអើយយំផង បងអើយកណ្ដាលឱវាអើយធំ(x2)
III. អើងអើយកាលអូនបានបង បងអើយកៀកគងគ្នាអើយយំ(x2) ដើរកាត់អើងអើយវាលធំ បងអើយសង្សារឱកំអើយសត់
(ភ្លេង... ច្រៀង R, III ម្ដងទៀត)
ចុច *1772*5231327# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. កូននឹកពុកម៉ែនឹលពន់ពេក ដេកហូរទឹកភ្នែកទឹកភ្នែកនៅស្រុកគេ ភ្ជុំបិណ្ឌៗឆ្នាំនេះកូនមិនបានទៅផ្ទះទេ មានតែនឹកពុកនឹកម៉ែនឹកពីឱចម្ងាយ
II. សុខទុក្ខយ៉ាងណាអ្នកមានគុណ ការងារណាធ្ងន់គួរតែសម្រាកកាយ ព្រោះលោកៗវ័យចាស់មិនមាំដូចមុនទៀតឡើយ បើឈឺលោកកុំបណ្ដោយប្រញាប់ទៅទិញថ្នាំ
R. ដល់ថ្ងៃចុងខែកូនបើកប្រាក់ កូនផ្ញើជូនអ្នកមានគុណជាប្រចាំ មានប្រាក់ៗធ្វើបុណ្យ សាងកុសលរំដោះកម្ម ជាតិក្រោយកូនប្រាថ្នាសុំកើតជាកូនលោកទៀត
III. លើកដៃបួងសួងបន់ទេវតា ជួយថែរក្សាគ្រួសារនិងមិត្តញាតិ ឱ្យជួបតែក្ដីសុខសាន្តកុំបីមានទុក្ខបៀនបៀត ទោះបីរូបកាយកូនឃ្លាតតែចិត្តនៅក្បែរលោក
(ភ្លេង... ច្រៀង R, III ម្ដងទៀត)
ចុច *1772*5231301# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ទឹកអើយៗទឹកអ្នកកុំអាលហូរ អូរអើយៗអួរអ្នកកុំអាលជន់ បើទឹកចង់ហូរចាំខ្ញុំឆ្លងសិន បើអូរចង់ជន់ចាំឆ្លងសិនរ៉ា វស្សាទឹកឡើងពេញប្រៀបមាត់បឹង កុកហើរសំឡឹងទន្ទឹងបច្ឆា ខ្ញុំចង់ឆ្លងអូរទៅជួបសង្សារ សុំអូរមេត្តាកុំអាល់ជន់អី
II. មិនទាន់ស្គាល់ប្រាណបានស្គាល់ត្រឹមឈ្មោះ បងហុចអំបោះអូនស្រណោះដៃ ចិត្តអូនផ្ដើមនឹកល្ងាចព្រឹកយប់ថ្ងៃ អូនប្រគល់ស្បៃសែនអាល័យចិត្ត
III. សង្ឃឹមឆ្លងទូក ទូកអត់ច្រវ៉ា សូមអូរមេត្តាប្រណីអាណិត សណ្ដោសខ្ញុំម្ដងសុំអង្វរចិត្ត អូរអើយអាណិតឈប់ជន់សិនទៅ
(ភ្លេង... ច្រៀងឡើងវិញម្ដងទៀត)
ចុច *1772*5231318# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ឮចម្រៀងភ្ជុំ ខ្ញុំយំនឹងម៉ែ នឹកស្រុកនឹកស្រែ នឹកពុកប្អូនបង ខ្លួនឃ្លាតមកឆ្ងាយ សែនឆ្ងាយពីភូមិរបង កៀកភ្ជុំម្ដងៗ ដេកហូរទឹកភ្នែក
R. នឹកពន្លឺថ្ងៃ រះនៅឯស្រុក នឹកត្រីប្រហុក នឹកត្រីប្រហុក នឹកប៉ោតធ្លាប់រែក នឹកសម្លេងម៉ែ ស្រែកជេរខ្ញុំតប្រកែក នឹកថ្ងៃៗដេក ដូចកូនសេដ្ឋី
II. ព្រះរស់អើយ ឱ្យកូនសុំខមាទោស រឿងខ្លះធ្លាប់ខុស កាលវេលានោះ គ្រានៅក្មេងខ្ចី គុណលោកធំណាស់ កូនមិនដឹងអ្វី ពេលខ្លះហីៗ ភ្លេចលោកទាំងពីរ
III. បុណ្យភ្ជុំឆ្នាំនេះ ដកដង្ហើមគិត ទាន់មានជីវិត ត្រូវគិតសំភី វ័យកាន់តែចាស់ ជរាហើយលោកទាំងពីរ កូនដាក់ជីវី ថែឱ្យដិតដល់
(ភ្លេង... ច្រៀង R, II, III)
ចុច *1772*5231300# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I.(ប្រុស). រដូវភ្ជុំឆ្នាំនេះទៅណា៎ស្ងួន បងនិងអូននាំគ្នាទៅភ្ជុំឯណា? យើងគិតទៅវត្តក្រពើហា ឬវត្តចម្ប៉ារង្សីណា៎មាសបង
II.(ស្រី). ទេអូនចង់ទៅឯណោះវិញ ទៅអារញ្ញលេងនឹងគេបានម្ដង ទៅកម្សាន្តហើយមើលបុណ្យផង បងអ្ហើយ អើយបង គេថាសប្បាយណាស់
(រួមគ្នា). អូឡាណា... អូ អូឡាណា អូឡាណា... អូ អូឡាណា
III.(រួមគ្នា). សែនសប្បាយ សប្បាយអស្ចារ្យ ឆ្នាំនេះណា យើងសប្បាយផ្ដាំចាស់
(ប្រុស). ទេពធីតាអារញ្ញល្អណាស់ តែនៅមិនឈ្នះ នែ៎ស្រអែមបងទេ
IV. (ស្រី). សែនសប្បាយបានប្ដីសរសើរ យើងគិតដើរទៅលេងនៅមាត់ទន្លេរ
(ប្រុស). ទៅឱ្យឆ្ងាយ ផុតពីភ្នែកគេ រសៀលទន់ទេចាំយើងត្រឡប់វិញ
(ភ្លេង... ច្រៀង I, II, III, IV ម្ដងទៀត)
ចុច *1772*5231277# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. រងាផ្កាគកូនឈរឱបដៃអើយ នឹកឡើងស្រម៉ៃអាល័យដីកេរ្តិ៍មាត់បឹងអើយ(x2) ផ្ទះស្បូវកេរ្តិ៍ឪសង់តូចអ្ហើយ...ច្រឡឹង ម៉ែចងអង្រឹងនៅក្រោមម្លប់ចារ(x2)
II. ទឹកជន់លិចផ្លូវឪលើកកូនបីអើយ ឆ្លងប្រឡាយថ្មីកាត់ទៅចម្ការអើយ(x2) ទឹកជ្រៅឪលើកកូនដាក់អ្ហើយ...លើស្មារ ដោះឈ្នួតក្រមាឲ្យកូនបាំងថ្ងៃ(x2)
III. ពេលល្ងាចក្អាត់យំក្នុងគុម្ពស្រងែអើយ មើលឃើញខ្ទមស្រែនៅក្បែរមាត់ព្រៃអើយ(x2) មាត់បឹងធ្លាប់ជិះលើខ្នងអ្ហើយ...ក្របីផ្ទះក្បឿងសង់ថ្មីក្បែរផ្លូវរទេះ(x2)
R. នឹកឃើញភូមិឋានធ្លាប់បានសុខុមអើយ ស្រណោះដើមក្ទម្ពភ្លើងព្រៃរោលឆេះអើយ(x2) ជង្រុកស្រូវមួយសង់នៅអ្ហើយ...ក្រោយផ្ទះកូនស្រណោះណាស់ម៉ែឲ្យភ្លៅកើយ(x2)
(ភ្លេង... ច្រៀង R ម្ដងទៀត)
ដាក់បទនេះជា Imuzik
- វាយ *1772*5231241# (20សេន/30ថ្ងៃ)
- វាយ *1772*6781227# (មិនគិតថ្លៃសម្រាប់អតិថិជន Town Unlimited)
I. ស្រណោះណាស់ពេលភ្លៀងរលឹម ផ្គរឆ្លើយគ្រឹមៗ ស្រែកផ្ដាំក្ដាមខ្យង(x2) ស្រណោះពីរនាក់ដើរត្រសង នាំគ្នាផ្ដោះផ្ដងនៅតាមដងអូរ ទឹកថ្លាឆ្វេងឃើញមច្ឆាកៀងគូ ម្ដងៗឮសូរលលកពោលហៅគ្នា
II. ខ្យល់ត្រជាក់បក់មកម្ដងៗ ត្រជាក់ឆ្អឹងខ្នងឲ្យបងរងារ(x2) ស្រណោះណាស់នៅពេលជុំគ្នា ស្រណោះកាលគ្រានៅខ្ទមអ្នកតា មិនហ៊ានប្រាប់ម៉ែ ខ្លាចគាត់ថា ទើបប្ដឹងអ្នកតាជួយធ្វើជាសាក្សី
(ភ្លេង... ច្រៀង I, II ពីរដងឡើងវិញ)
ចុច *1772*5231279# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I.(ស្រី). ថ្ងៃរះព្រាងៗច្រៀងដាក់ធម្មជាតិ អូនទូលកណ្ដៀតមានបាយមាននំ(x2) មានទានមានធូបទៅលេងបុណ្យភ្ជុំ មានទាំងចេកទុំទៅថ្វាយអ្នកតា
(រួមគ្នា). ឡាឡាឡាឡា... ឡាឡាឡាឡា... ឡាឡាឡាឡា... ឡាឡាឡាឡា...
II.(ប្រុស). បងមានអន្សមនំគមប្រឹងរែក មានឆ្នាំងមានវែកមានទាំងបាច់ផ្កា(x2) ឱទងវងអើយអូនទៅវត្តណា បងសូមផ្ញើផ្កាទៅថ្វាយព្រះផង
(រួមគ្នា). ឡាឡាឡាឡា... ឡាឡាឡាឡា... ឡាឡាឡាឡា... ឡាឡាឡាឡា...
III.(ស្រី). ប្រុសនេះកំលោះឬមួយពោះម៉ាយ ខ្លួនឯងមិនថ្វាយចង់មកផ្ដាំផង(x2) ផ្កាបងផ្កាបាច់ផ្កាអូនផ្កាក្រង ថ្វាយព្រះអូនផ្សងសុំសុខសេរី
(រួមគ្នា). ឡាឡាឡាឡា... ឡាឡាឡាឡា... ឡាឡាឡាឡា... ឡាឡាឡាឡា...
IV.(ប្រុស). រដូវបុណ្យភ្ជុំក្រមុំប្រកាន់ មេម៉ាយចិត្តទន់ព្រោះនឹកឃើញប្ដី(x2)
(ស្រី). ប្ដីខ្ញុំមិននឹកឱ្យខ្ញុំនឹកអ្វី
(រួមគ្នា). ជុំប្រុសជុំស្រីដោយចិត្តជ្រះថ្លា ឡាឡាឡាឡា... ឡាឡាឡាឡា... ឡាឡាឡាឡា... ឡាឡាឡាឡា...
(ភ្លេង... ច្រៀង III, IV ម្ដងទៀត)
ចុច *1772*5231280# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I.(ប្រុស). ដល់រដូវភ្ជុំស្រីមុំវេចនំឬទេ?(x2) បងគិតសូមជួយវេចអូនដែរ? មាសស្នេហ៍ព្រមដែរឬអ្វី? ឆ្លើយប្រាប់មកបងបានទេ? មាសស្នេហ៍ព្រមដែរឬអ្វី?
II.(ស្រី). កុំមកផ្លែផ្កាតិចថារត់មិនសព្វដី(x2) ត្រឹមតែនំអន្សមមួយល្អី ស្រស់ស្រីមិនខ្ចីពឹងទេ ស្ដាប់បានឬទេប្រុសថ្លៃ ស្រស់ស្រីមិនខ្ចីពឹងទេ
III.(ប្រុស). រៀមជួយដោយស្មោះ ស្រីស្រស់ក៏មិនព្រមដែរ(x2) ចុះដល់ឆ្អឹនសុំភ្លក្សបានទេ មាសមេប្រាប់មករៀមផង សុំភ្លក្សតើបានឬទេ? មាសមេប្រាប់មករៀមផង
IV.(ស្រី). អត់ឃ្លានអ្វីម្លេះ ប្រុសនេះសែនខូចកន្លង(x2) នំនេះពុំមែនសម្រាប់បង នួនល្អងធ្វើយកទៅវត្ត ឮទេៗ ប្រុសបង នួនល្អងធ្វើយកទៅវត្ត
I. រដូវភ្ជុំ ម៉ុមទៅវត្តណា? បងសូមផ្ញើផ្កា ទៅថ្វាយព្រះផង(x2) ឈូកសក្រហម អមចម្ប៉ាក្រង សូមផ្ញើទៅផង ថ្វាយព្រះនៅវត្ត
II. ផ្កាកុលាប លឿងក្រហមស បងជូនបវរ ដោយចិត្តភក្ដី(x2) ផ្កាប្រចាំចិត្ត ផ្កាផ្ដិតនិស្ស័យ សូមផ្ញើភក្ដី នឹងព្រែកហ្លួងហើយ
(ភ្លេង... ច្រៀង I, II, ពីរដង)