ដាក់បទនេះជាImuzikដោយចុច*1772* 5570377#(20សេន/30ថ្ងៃ)
I. ចង់ក្លាយជាអ្នកចម្រៀង តើខ្ញុំខុសមែនទេ? មានក្ដីប្រាថ្នាដូចគេ គ្រាន់តែគោលដៅខុសគ្នា ពេលខ្លះបាក់ទឹកចិត្ត គេពេបជ្រាយនិន្ទា មុខមាត់ខ្ញុំនេះ មិនសមជាតារាឡើយ មានពេលខ្លះឈឺខ្លាំង តាំងចិត្តថាបោះបង់ចោល ក្ដីស្រមៃដូចស្រមោល អន្ទោលតាមរាល់ថ្ងៃ
R. គ្រាន់តែចង់ធ្វើជាអ្នកចម្រៀង គ្រាន់តែចង់ច្រៀងតាមក្ដីស្រមៃ ចង់កាន់ម៉ៃក្រូឡើងឆាកតន្ត្រី ហេតុអ្វីមានកំហុស?
II. ខ្ញុំលើកទឹកចិត្តខ្លួនឯងរាល់ថ្ងៃ ផ្ដល់ក្ដីសង្ឃឹមខ្លួនឯងរាល់ថ្ងៃ មិនខ្វលពីមាត់អ្នកដទៃ ទោះខ្ញុំបរាជ័យខ្ញុំតស៊ូ
III- ដើរតាមក្ដីសុបិន្ត ធ្វើតាមក្ដីប្រថ្នា ទោះឧបសគ្គយ៉ាងណា ត្រូវគិតឱ្យបានវែង ឆាកជីវិតយើងទេ ម្ដេចឱ្យគេហួងហែង ជឿលើខ្លួនឯង ខ្លួនឯងអាចធ្វើបាន ទោះពេលខ្លះឈឺខ្លាំង តាំងចិត្តកុំបោះបង់ចោល កុំធ្វើជាមនុស្សទន់ខ្សោយ ឱ្យពិភពលោកមើលងាយ
(ភ្លេង... R និង II x2 )
ដាក់បទនេះជាImuzikដោយចុច*1772* 5570377#(20សេន/30ថ្ងៃ)
I. ចង់ក្លាយជាអ្នកចម្រៀង តើខ្ញុំខុសមែនទេ? មានក្ដីប្រាថ្នាដូចគេ គ្រាន់តែគោលដៅខុសគ្នា ពេលខ្លះបាក់ទឹកចិត្ត គេពេបជ្រាយនិន្ទា មុខមាត់ខ្ញុំនេះ មិនសមជាតារាឡើយ មានពេលខ្លះឈឺខ្លាំង តាំងចិត្តថាបោះបង់ចោល ក្ដីស្រមៃដូចស្រមោល អន្ទោលតាមរាល់ថ្ងៃ
R. គ្រាន់តែចង់ធ្វើជាអ្នកចម្រៀង គ្រាន់តែចង់ច្រៀងតាមក្ដីស្រមៃ ចង់កាន់ម៉ៃក្រូឡើងឆាកតន្ត្រី ហេតុអ្វីមានកំហុស?
II. ខ្ញុំលើកទឹកចិត្តខ្លួនឯងរាល់ថ្ងៃ ផ្ដល់ក្ដីសង្ឃឹមខ្លួនឯងរាល់ថ្ងៃ មិនខ្វលពីមាត់អ្នកដទៃ ទោះខ្ញុំបរាជ័យខ្ញុំតស៊ូ
III- ដើរតាមក្ដីសុបិន្ត ធ្វើតាមក្ដីប្រថ្នា ទោះឧបសគ្គយ៉ាងណា ត្រូវគិតឱ្យបានវែង ឆាកជីវិតយើងទេ ម្ដេចឱ្យគេហួងហែង ជឿលើខ្លួនឯង ខ្លួនឯងអាចធ្វើបាន ទោះពេលខ្លះឈឺខ្លាំង តាំងចិត្តកុំបោះបង់ចោល កុំធ្វើជាមនុស្សទន់ខ្សោយ ឱ្យពិភពលោកមើលងាយ
(ភ្លេង... R និង II x2 )
ដាក់បទនេះជាImuzikដោយចុច*1772* 5570381# (20សេន/30ថ្ងៃ)
I. ចាត់ដោតអារម្មណ៍ជាក់ដោតដល់បេះដូងសម្ដីរបស់បង ឱ្យអូនចុកឈាម បងថាអូននេះចិត្តចង្អៀតខឹងគ្មានហេតុផល ចង់សួរថាមានស្រីណាទ្រាំបានទេ នៅមុខគេគ្រប់ពេលបង តែងទុកអូនចោល មិនយល់ៗថាបងគិតអ្វី
II. ចាក់ដោតពេកហើយទង្វើបង នៅមុខគេជួបអូនមិននិយាយរក អូនអន់ណាស់មែនទេប្រាប់អូនមក បងកុំនៅស្ងៀម
(ភ្លេង... ច្រៀង I ពីរដង ) បញ្ចប់: ឆ្លើយនឹងសំណួរអូនសិនតើបានទេ នៅមុខគេបងមិនហ៊ានស្និទ្ធស្នាលនឹងអូន ឬមានអូនជាសង្សារខ្មាស់គេមែនទេ...
ដាក់បទនេះជាImuzikដោយចុច*1772* 5570378# (20សេន/30ថ្ងៃ)
I. ចាក់ដោតបេះដូង ជួបតែម្ដងបងផ្ដើមចេះដេកមិនលក់ រោគស្នហ៍ធ្វើទុក្ខ សម្រស់អូនចាក់ដោតបងហើយ ចាក់ដោតចំៗ អូនស្អាតទាំងអស់មុខក្រោយ ឃើញហើយអារម្មណ៍បងហោះហើរស្រម៉ៃ
II. កូនអ្នកណាទៅណ៎ ដូចទេពអប្សរចុះពីឋានសួគ៏ គួរពុំគួរ ចង់សួរ ចង់ចូលចែចូវ មិនយកធ្វើសង្សារ ប្រាថ្នាយកធ្វើប្រពន្ធណាពៅ បុរសត្រឹមត្រូវដូចបង យកមិនខុសឡើយ យកមិនខុសឡើយ ចាក់ដោតចំៗ
ដាក់បទនេះជាImuzikដោយចុច*1772* 5570379# (20សេន/30ថ្ងៃ)
ដាក់បទនេះជាImuzikដោយចុច*1772* 5570380# (20សេន/30ថ្ងៃ)
I. ស្ដាប់ចម្រៀង Sad មានអារម្មណ៍ថាចង់យំ ក្នុងបេះដូងខ្ញុំ នឹកមនុស្សខ្ញុំធ្លាប់ខុសឆ្គង ក្ដីស្រលាញ់បារម្ភ ដែលបងតែងមានចំពោះអូន ភ្នែកអូនមើលឃើញជាការសន្សំរឿង
II. ពេលដែលបងខឹង គឺងាយស្រួលលួងបំផុត តែខ្ញុំឆ្គួតសុទ្ធ តែងតែធុញតែងតែផ្គើន បងឆ្អែតដល់កម្រិត ក៏រត់ទៅបាត់ចោលរូបអូន លែងបង្ហាញខ្លួនមកដល់ថ្ងៃនេះ
III. មនុស្សប្រុសរឿងច្រើនអើយ ដឹងទេអូនកំពុងនឹកបង ពេលបាត់បង់ស្ងួន ដូចដុតបេះដូងឱ្យឆេះ អូនពិបាករស់ ពិបាកទទួលយកភាពឯកាណាស់ សូមផ្ដល់ឱកាស ឱ្យអូនតិចតួចបានទេ
IV. មនុស្សប្រុសរឿងច្រើនអើយ អូននឹកសម្លេងបងណាស់ អូននៅចាំច្បាស់ ពេលសើចបងស្អាតជាងគេ តែអូននេះល្ងង់ មិនផ្ដល់សេចក្ដីសុខឱ្យបងទេ តែងតែទុកបងជាមនុស្សប្រុសរឿងច្រើន
(ភ្លេង... ច្រៀង II, III, IV, III, IV)
ដាក់បទនេះជាImuzikដោយចុច*1772* 5570383# (20សេន/30ថ្ងៃ)
ដាក់បទនេះជាImuzikដោយចុច*1772* 5570385# (20សេន/30ថ្ងៃ)
I. ពុកឈឺថ្ងៃភ្ជុំខ្ញុំសែនខ្លោចផ្សារ ពុកមិនព្រមពិសារ អាហារអស់ជាច្រើនថ្ងៃ រាងកាយទ្រុតទ្រោម កម្លាំងក៏ល្ហិតល្ហៃ ព្យួរសេរ៉ូមច្រើនថ្ងៃ មិនទាន់ឃើញពុកធូរសោះ
II. ពុកលាក់ជំងឺមិនឲ្យកូនដឹង ឈឺក៏នៅខំប្រឹងធ្វើការមិនដែលមានលុះ ទោះធ្លាក់ខ្លួនឈឺដើរទៅណាមិនរួច ឲ្យកូនៗសុំទោសព្រោះតែងតែទុកពុកចោល
III. ខ្ញុំសូមបួងសួង ដល់អស់ទេវតា ជួយថែរក្សាពុកខ្ញុំ សូមឲ្យលោកជានាថ្ងៃភ្ជុំធំ បានទៅវត្តជួបជុំ ជាមួយសាច់ញាតិយើង
IV. កូនប្រុសកូនស្រីមកជុំគ្នាហើយ មកថែពុកឲ្យស្បើយ ចង់ឲ្យពុកជាឡើង បម្រើប្រតិបត្ត គក់ច្របាច់ដៃជើងសង្ឃឹមថាស្អែកឡើង ពុកនឹងជាសះស្បើយ
ដាក់បទនេះជាImuzikដោយចុច*1772* 5570386# (20សេន/30ថ្ងៃ)
I.(ស្រី). ដើរមួយជំហ៊ាន ឈានជើងចេញពីស្នេហា បងមានសង្សារ ទាំងដៃបងឱបអូនរាល់ថ្ងៃ គេម្នាក់នោះគឺជានរណា មកពីគេឬមកពីថ្លៃ ហេតុផលអ្វីចូលក្នុងជីវិត គ្រួសារខ្ញុំ
II.(ប្រុស). ឱ្យបងសុំទោស បងធ្វើខុសទៅលើអូន សុំទោសផងស្ងួន បងពិតគ្មានចេតនា គេម្នាក់នោះត្រឹមតែជាសង្សារ គ្មានអ្វីលើសពីនឹងទេណា សូមមេត្តា សូមជីវ៉ា កុំលែងគ្នា
III.(ស្រី). ហួសពេលហើយបងកុំឲ្យអូនឈឺលើសនេះអី វិលទៅរកស្រីថ្មីបងចុះ កុំស្រណោះឡើយ
(ប្រុស). ឱ្យបងសុំទោសៗប៉ុន្មានដង ទើបអូនព្រមផ្ដល់ឱកាសឱ្យ
(ស្រី). ហួសពេលហើយឱ្យអូននឹងកូនបានក្ដីសុខផង
(ច្រៀង I, II, III, III ម្ដងទៀត)
IV. (រួមគ្នា). ហួសពេលហើយឲ្យអូននិងបង... ដើរផ្លូវរៀងខ្លួន...
ដាក់បទនេះជាImuzikដោយចុច*1772* 5570387# (20សេន/30ថ្ងៃ)
I. ស្រណោះស្វាយចេក ទឹកភ្នែកជោគខ្នើយ បងមានថ្មីហើយ ឲ្យរស់យ៉ាងណា តាអង្គពន្សាយរលួសរកា សូមអ្នកប្រហារខ្ញុំឲ្យក្ស័យចុះ
II. ស្រណោះសម្ដី ថ្លៃធ្លាប់សន្យា ក្នុងវ័យសិក្សាប្ដូរផ្ដាច់ស្ម័គ្រស្មោះ ប៉ុន្តែឥឡូវបែ្រខុសស្រឡះ បានថ្មីចោលចាស់ ក្រឡាស់បាតដៃខ្នងដៃ
R. សុំទោសប៊ិច សុំទោសសៀវភៅ ដែលខ្ញុំល្ងង់ខ្លៅដើរចូលអវេចិយ៍ ខ្មាស់គេអស់មួយ បន្ទាយមានជ័យ ធ្វើខ្លួនគ្មានតម្លៃ ខូចចិត្តរីងរៃ ភ្លេចការសិក្សា
III. សុំទោសលោកគ្រូ សុំទោសអ្នកគ្រូ ខ្ញុំខុសធ្ងន់ធ្ងរ ដែលមានស្នេហា ពីថ្ងៃនេះទៅ សិស្សសូមសន្យា តាំងចិត្តប្ដេជ្ញា ថាខំរៀនសូត្រ
(ភ្លេង... ច្រៀង R, III ម្ដងទៀត)
ដាក់បទនេះជាImuzikដោយចុច*1772* 5570388# (20សេន/30ថ្ងៃ)
ដាក់បទនេះជាImuzikដោយចុច*1772* 5570389# (20សេន/30ថ្ងៃ)
I. អ្នកម៉ែដូចខែរះពេញបរមី លោកពុកថ្លៃបីដូចជាផ្ទៃមេឃា ពុកមួយម៉ែមួយចិញ្ចឹមកូនរស់គ្រប់គ្នា លំបាកយ៉ាងណាមិនដែលត្អូញមុខកូនឡើយ
II. តាំងចិត្តធ្វើបុណ្យកុំភ្លេចព្រះរស់ បានបុណ្យណាស់ព្រះរស់ពុកម៉ែនិងហើយ ជាព្រះនៅផ្ទះថែលោកកុំឱ្យស្ដាយក្រោយ គ្មានអ្វីប្រៀបឡើយ គុណពុក គុណម៉ែសែនធ្ងន់
R. ព្រះរស់នៅផ្ទះ ម្ដេចមិនថែផង ម្ដេចមើលរំលង អួតខ្លួនថាទៅធ្វើបុណ្យ
III. ទៅវត្តចង្ហាន់រៀបចំខែភ្ជុំ ពុកម៉ែឃ្លានសម្ងំ ម្ហូបកូនយកទៅវត្តអស់…
(ភ្លេង...ច្រៀង R, III, III ម្ដងទៀត)
ដាក់បទនេះជាImuzikដោយចុច*1772*5570390# (20សេន/30ថ្ងៃ)