ចុច *1772*5231319# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*5231319# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*5231320# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*5231278# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*5231301# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ទឹកអើយៗទឹកអ្នកកុំអាលហូរ អូរអើយៗអួរអ្នកកុំអាលជន់ បើទឹកចង់ហូរចាំខ្ញុំឆ្លងសិន បើអូរចង់ជន់ចាំឆ្លងសិនរ៉ា វស្សាទឹកឡើងពេញប្រៀបមាត់បឹង កុកហើរសំឡឹងទន្ទឹងបច្ឆា ខ្ញុំចង់ឆ្លងអូរទៅជួបសង្សារ សុំអូរមេត្តាកុំអាល់ជន់អី
II. មិនទាន់ស្គាល់ប្រាណបានស្គាល់ត្រឹមឈ្មោះ បងហុចអំបោះអូនស្រណោះដៃ ចិត្តអូនផ្ដើមនឹកល្ងាចព្រឹកយប់ថ្ងៃ អូនប្រគល់ស្បៃសែនអាល័យចិត្ត
III. សង្ឃឹមឆ្លងទូក ទូកអត់ច្រវ៉ា សូមអូរមេត្តាប្រណីអាណិត សណ្ដោសខ្ញុំម្ដងសុំអង្វរចិត្ត អូរអើយអាណិតឈប់ជន់សិនទៅ
(ភ្លេង... ច្រៀងឡើងវិញម្ដងទៀត)
ចុច *1772*5231317# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ដល់ពេលភ្ជុំបិណ្ឌតោះៗមិត្តអើយ យើងទៅលេងស្រុក ថាដល់ពេលភ្ជុំបិណ្ឌតោះៗមិត្តអើយ យើងទៅលេងស្រុក នឹកណាស់ចង់ជួបម៉ែពុក ព្រោះខានជួបលោកជាច្រើនខែហើយ(x2) ឃើញគេជិះទូកផ្លូវទៅផ្ទះខ្ញុំ មិនខិសគ្នាឡើយ(x2) ទឹកជន់លិចបឹងល្វឹងល្វើយលិចផ្លូវបាត់ហើយទាល់តែជិះទូក(x2) ប្រាក់ខែទើបបើកទិញខោអាវថ្មីទៅជូនពុកម៉ែ(x2) ហើយប្រាក់ដែលសន្សំទុកក៏យកជូនលោកទុកធ្វើបុណ្យទាន(x2)
II. មិនដែលឃ្លាតគ្នាបើទៅដល់ស្រុកជួបគ្នាមិនខាន ថាមិនដែលឃ្លាតគ្នាបើទៅដល់ស្រុកជួបគ្នាមិនខាន ចាកចេញពីលំនៅឋានស្វះស្វែងគ្រប់ប្រាណ ព្រោះតែក្រពះ(x2) ម្យ៉ាងទៀតក៏នឹកដល់សត្វចិញ្ចឹមដែលមាននៅផ្ទះ ថាម្យ៉ាងទៀតក៏នឹកដល់សត្វចិញ្ចឹមដែលមាននៅផ្ទះ នឹកឆ្កែឆ្មាគោក្របីណាស់ កាលខ្ញុំនៅផ្ទះធ្លាប់ប្រឡែងនឹងវា(x2)
III. ឃើញគេវេចនំប្រហែលម្ដាយខ្ញុំក៏វេចដូចគ្នា(x2) ទៅដល់ផ្ទះជួយការងាររូតរះម្នីម្នាជួយស្ងោរនំម៉ែ(x2) កូនប្រុសកូនស្រីភ្ជុំបិណ្ឌដល់ហើយគួរតែទំនេរ(x2) ទោះរវល់ក៏ត្រូវឈ្លាតដែរទៅជួបពុកម៉ែជួបដូនតាយើង(x2)
(ភ្លេង... ច្រៀង R ម្ដងទៀត)
ចុច *1772*5231321# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ភទ្របទភ្ជុំបិណ្ឌចូលមកដល់ហើយ ចូលកុំកន្តើយរួតរះម្នីម្នារ ដួសបាយដាក់បិណ្ឌលើកដៃវន្ទា តែសូមគ្រប់គ្នាស្គាល់ព្រះឱ្យច្បាស់
II. គួកុំធ្លុះធ្លោយចោលគុណនៅមុខ មកបាំងនាំទុក្ខរងគ្រោះច្រើនណាស់ ព្រោះទៅតែវត្តមិនស្គាល់ពីព្រះ ភ្លេចម៉ែឪចាស់ដែលជាព្រះរស់
III. វេរថ្វាយព្រះសង្ឃថ្វាយព្រះរស់មុន កុំឱ្យភ្លេចគុណបុណ្យបានបាបជួស ជូនគាត់រួចហើយចាំយើងបង្ហួស រៀបចំដាក់ដួសជូនព្រះនៅវត្ត
IV. សធាជ្រះថ្លាព្រោះការយល់ត្រូវ គុណបុណ្យនាំផ្លូវជួបសុខប្រាកដ សាកតែជឿរខុសនាំទុក្ខសង្កត់ ទៅមួយពាន់វត្តមិនបានបុណ្យផង
(ភ្លេង... ច្រៀង III, IV ម្ដងទៀត)
ចុច *1772*5231322# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ឱមួយរោចភទ្របទ ខ្មែរយើងកាន់បិណ្ឌ ក្នុងចិត្តអស់សង្ឃឹម លែងហ៊ានញញឹម ចិត្តរលឹកគ្រួសារ ប្រាក់ខែមិនទាន់បើក ចង់ទៅស្រុក លុយកាក់ក៏គ្មាន ធ្វើយ៉ាងណា នៅក្នុងចិន្តាអរភ័យ
II. ឱពុកម៉ែ កុំខឹងបន្ទោសអី បើរូបកូនក្រក្រី គ្មានទ្រព្យធនអ្វី មិនបានជួបភ័ក្រ្តា មានត្រឹមទឹកចិត្ត តែគ្មានលុយ ត្រឹមខលទៅលោក ស្ដាប់វាចា សន្យាជួបគ្នាថ្ងៃក្រោយ ឱពុកម៉ែអើយ កុំអន់ចិត្តឡើយ កូនទុក្ខឥតស្បើយ ភ្ជុំបិណ្យហើយ សន្យាកូនទៅលេងស្រុក
R. ឱសម្លេងព្រះធម៌ នាពេលភ្ជុំបិណ្ឌ សូរសព្ទទ្រហឹង ឮហើយចិត្តទ្រឹង រឹតអន្ទងកាយា ចិត្តចង់ទៅស្រុក ជួបពុកម៉ែ តែទៅមិនបាន ជាប់កិច្ចការ សម្លឹងវេហាសែនធំ
III. ឱកម្មកររោងចក្រ មិនបានទៅស្រុក ចិត្តនៅមិនសុខ បេះដូងសម្រុក នៅមិនស្ងៀមអាត្មា ផ្សែងឡានហុយដ្រុប ឈ្លក់ច្រមុះ ឃើញគេទៅផ្ទះ ទឹកនេត្រា នៅក្នុងចិន្តាខ្សឹបខ្សួល ក្នុងចិត្តវិលវល់ ចង់ជុំគ្រូសារ តែបានត្រឹមខ្លោចផ្សា គិតសោកា ចន្តានឹកពុកនឹកម៉ែ
(ភ្លេង... ច្រៀង R, III ម្ដងទៀត)
ចុច *1772*5231318# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ឮចម្រៀងភ្ជុំ ខ្ញុំយំនឹងម៉ែ នឹកស្រុកនឹកស្រែ នឹកពុកប្អូនបង ខ្លួនឃ្លាតមកឆ្ងាយ សែនឆ្ងាយពីភូមិរបង កៀកភ្ជុំម្ដងៗ ដេកហូរទឹកភ្នែក
R. នឹកពន្លឺថ្ងៃ រះនៅឯស្រុក នឹកត្រីប្រហុក នឹកត្រីប្រហុក នឹកប៉ោតធ្លាប់រែក នឹកសម្លេងម៉ែ ស្រែកជេរខ្ញុំតប្រកែក នឹកថ្ងៃៗដេក ដូចកូនសេដ្ឋី
II. ព្រះរស់អើយ ឱ្យកូនសុំខមាទោស រឿងខ្លះធ្លាប់ខុស កាលវេលានោះ គ្រានៅក្មេងខ្ចី គុណលោកធំណាស់ កូនមិនដឹងអ្វី ពេលខ្លះហីៗ ភ្លេចលោកទាំងពីរ
III. បុណ្យភ្ជុំឆ្នាំនេះ ដកដង្ហើមគិត ទាន់មានជីវិត ត្រូវគិតសំភី វ័យកាន់តែចាស់ ជរាហើយលោកទាំងពីរ កូនដាក់ជីវី ថែឱ្យដិតដល់
(ភ្លេង... ច្រៀង R, II, III)
ចុច *1772*5231275# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*5231277# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. រងាផ្កាគកូនឈរឱបដៃអើយ នឹកឡើងស្រម៉ៃអាល័យដីកេរ្តិ៍មាត់បឹងអើយ(x2) ផ្ទះស្បូវកេរ្តិ៍ឪសង់តូចអ្ហើយ...ច្រឡឹង ម៉ែចងអង្រឹងនៅក្រោមម្លប់ចារ(x2)
II. ទឹកជន់លិចផ្លូវឪលើកកូនបីអើយ ឆ្លងប្រឡាយថ្មីកាត់ទៅចម្ការអើយ(x2) ទឹកជ្រៅឪលើកកូនដាក់អ្ហើយ...លើស្មារ ដោះឈ្នួតក្រមាឲ្យកូនបាំងថ្ងៃ(x2)
III. ពេលល្ងាចក្អាត់យំក្នុងគុម្ពស្រងែអើយ មើលឃើញខ្ទមស្រែនៅក្បែរមាត់ព្រៃអើយ(x2) មាត់បឹងធ្លាប់ជិះលើខ្នងអ្ហើយ...ក្របីផ្ទះក្បឿងសង់ថ្មីក្បែរផ្លូវរទេះ(x2)
R. នឹកឃើញភូមិឋានធ្លាប់បានសុខុមអើយ ស្រណោះដើមក្ទម្ពភ្លើងព្រៃរោលឆេះអើយ(x2) ជង្រុកស្រូវមួយសង់នៅអ្ហើយ...ក្រោយផ្ទះកូនស្រណោះណាស់ម៉ែឲ្យភ្លៅកើយ(x2)
(ភ្លេង... ច្រៀង R ម្ដងទៀត)