ដាក់បទនេះជាImuzikដោយចុច*1772*5231578# (20សេន/30ថ្ងៃ)
I. បងដើរមាត់ស្ទឹង ឮជ្រឹងពួនយំ ឆ្លងដល់ជំរុំ ចំការក្រូចស្រី ម្លិះរួតប្រឹងរីកទទួលកវី ប្លែងតែរូបស្រីមិនជើញភ័ក្ត្រា
II. អូនដើរបេះក្រូចបងលួចមើលមុំ ចំការស្រីធំជាច្រើនហិចតា សាវម៉ាវចេញផ្លែសង្កែចេញផ្កា ដូចណាត់ចន្តាឲ្យជួបកវី
R. តោវត្តតាមឹមគ្រហឹមដាក់ខ្ញុំ ការពាររូបមុំក្រពុំពេញវ័យ អូនចុះងូតទឹក លើស្ពានបោះថ្មី បងភ្លឹកស្មារតី ព្រោះស្រីល្អណាស់
III. រឿងបាត់ដំបង ចងចិត្តខ្ញុំហើយ ស្ទឹងសង្កែអើយកុំហូរបញ្រ្ចាស់ សូមលោកមេបា មីងមាក្មេងចាស់ ជួយប្រណីខ្លះដល់កវីផង
ដាក់បទនេះជាImuzikដោយចុច*1772*5231578# (20សេន/30ថ្ងៃ)
I. បងដើរមាត់ស្ទឹង ឮជ្រឹងពួនយំ ឆ្លងដល់ជំរុំ ចំការក្រូចស្រី ម្លិះរួតប្រឹងរីកទទួលកវី ប្លែងតែរូបស្រីមិនជើញភ័ក្ត្រា
II. អូនដើរបេះក្រូចបងលួចមើលមុំ ចំការស្រីធំជាច្រើនហិចតា សាវម៉ាវចេញផ្លែសង្កែចេញផ្កា ដូចណាត់ចន្តាឲ្យជួបកវី
R. តោវត្តតាមឹមគ្រហឹមដាក់ខ្ញុំ ការពាររូបមុំក្រពុំពេញវ័យ អូនចុះងូតទឹក លើស្ពានបោះថ្មី បងភ្លឹកស្មារតី ព្រោះស្រីល្អណាស់
III. រឿងបាត់ដំបង ចងចិត្តខ្ញុំហើយ ស្ទឹងសង្កែអើយកុំហូរបញ្រ្ចាស់ សូមលោកមេបា មីងមាក្មេងចាស់ ជួយប្រណីខ្លះដល់កវីផង
ដាក់បទនេះជាImuzikដោយចុច*1772*5231573# (20សេន/30ថ្ងៃ)
I. សន្សើមជើងភ្នំទោចយំ សុំក្ដីអាណិត សាស្រ្តាចៅចិត្ត កាំបិតអាចចិតដងឯង ល្ខោនស្នេហ៍លោកា ដូចខ្លាឃ្មុំដាច់សង្វែង រស់សែនចំបែងកំសត់កប្លែងមិនទៀង
II. ជំនោរប៉ៃលិន សុបិន្តលើខ្នងភ្នំយ៉ាត មន្តស្នេហ៍អាធ្រាត្រ ធម្មជាតិក្រោមដំណក់ភ្លៀង ទំនួញជាតិមុន នាយទុនព្រៃត្បូងកណ្ដៀង ប្រហាររូបនាង ឲ្យឃ្លាតៗចាកប្រុសស្នេហ៍
III. ឆវ័ន្តបងអើយ នៅចាំទេបង ស្នេហ៍គ្រាដំបូង ក្រោមម្លប់ដួងខែ អូននឹកស្រណោះ ដល់ភក្រ្តប្រុសស្នេហ៍ អូនធ្លាប់បំពេរ មិនដែលឲ្យឃ្លាត
IV. ជំនោររសាត់ ផាត់លើផ្នូរស្នេហ៍អ្នកក្រ រស់ទាំងត្រដរ ក្លាយជាទាសករធម្មជាតិ តែអូននៅស្មោះ ទោះបីផ្ទៃលោកចង្អៀត ទោះកើតរយជាតិ ប្រាថ្នាជួបបងជានិច្ច
ដាក់បទនេះជាImuzikដោយចុច*1772*5231572# (20សេន/30ថ្ងៃ)
I. ពេលបងឃើញអូន នាងចុះងូតទឹក ស្មារតីរៀមភ្លឹក ព្រោះចាញ់សម្រស់ អូនអើយអូនល្អ លើសគេទាំងអស់ បងចង់ស្គាល់ឈ្មោះ តើពិរោះយ៉ាងណា
II. រាងរាវស្ទាវតូចដូចកិន្នរី ឆោឆើតពិសី គន់គាប់នេត្រា ដំណើរល្វតល្វន់ ទន់មានលក្ខិណា រៀមស្លុងចិន្ដា ឃើញផ្កា...ល្អឯក
R. ឱ!កំពង់ចាម កំពង់ចិត្តអើយ រៀមសូមកៀកកើយ កែវកុំប្រកែក បើ...អូនប្រកាន់ ទ្រូងបងនឹងបែក កែវកុំប្រកែក ទទួលបង...ទៅ
III. បងសូមផ្ញើរប្រាណ នឹងស្ងួនពិសី... បងសូមថ្នមបី ស្រស់ស្រីពាលពៅ ព្រលប់អូនគេង ស្ដាប់ភ្លេងកើយភ្លៅ បងបំពេរពៅ លុះសូន្យ...សង្ខារ
(ភ្លេង... ច្រៀង R, III ម្ដងទៀត)
ចុច *1772*5231310# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*5231575# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ឧត្ដមដួងចិត្តជីវិតអូន ស្រស់នួនល្អង ក្នុងដួងចិត្តអូនសៅហ្មងរាល់ថ្ងៃ តាំងពីប្រុសពៅ ឃ្លាតទៅអូននៅអាល័យ ទន្ទឹងរាល់ពេលយប់ថ្ងៃ ថាប្រុសថ្លៃមករកអូន
II. ពេលគេងអូនគេងឱបក្ដីព្រួយ ទ្រូងមួយខ្លួនមួយ ព្រួយអើយសែនព្រួយ ព្រួយពេកកន្លង ចចារម្នាក់ឯង គ្មានឮសម្លេងឆ្លើយឆ្លង ដួងចិត្តអាណិតអូនផង ព្រោះតែអូននៅស្នេហា
III. វិលវិញណាព្រលឹងអើយ អូនយំទុក្ខធំឥតស្បើយ ណាខ្នើយកើយពីកាយា ភួយយំរកបង ចង្កៀងសួររកជីវ៉ា ម្ចាស់ខ្ញុំលោកទៅឋានណា ខ្ញុំសោកកាខ្លោចផ្សាអាល័យ
R. គួរណាវិលវិញកុំកែប្រែ វិលមករួមស្នេហ៍ ដៃអូនទាំងទ្វេរទទួលប្រុសថ្លៃ វិលមកព្រលឹង អូនគេងទន្ទឹងរាល់ថ្ងៃ វិលមកចុះណាចរណៃ បើប្រុសថ្លៃមេត្តាអូន
ចុច *1772*5231571# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. នាងកំពុងហាចរាងរាវខ្មែរមន នាងពេទ្យគូកនដើរជួយអ្នកស្រុក ក្រោយពេលសង្រ្គាមខ្មែរយើងបានសុខ រួចផុតពីទុក្ខខ្មាំងកៀរជិះជាន់
II. បងបានឃើញស្រីឡើងពីកំពុង ស្រអែមទ្រើសទ្រង់ដើរពេលសាយ័ន្ត ស្រុកកំពុងលែងបុប្ផារាប់ពាន់ ចិត្តបងមិនទាន់រំភើបស្នេហា
R. អូនស្គាល់កវីហ៊ានស្ដីចំមុខ ឲ្យបងពើតចុកបេះដូងរងថ្លា ចំអន់សើចលេងបានតែវាចារ ខ្លាចក្រែងបុប្ផាមានម្ចាស់ទៅហើយ
III. ឱកោះជ័យទត្តទឹកព័ទ្ធជុំវិញ បងអ្នកភ្នំពេញកំព្រាខ្វះខ្នើយ បើមិនបានដៃសុំផាហ៊ុមកើយ កែវកុំកន្តើយដាក់ទានបងផង
ចុច *1772*5231311# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ថ្វីបើជើងមេឃនៅឆ្ងាយ សព្វសត្វគៀងគូរទាំងឡាយ សប្បាយឆ្លងវេហា ខុសអ្វីមនុស្សឈ្លោះតែគ្នា ចង់កម្មពារវេរា ចិន្ដាសៅហ្មងម៉េះហ្ន៎
II. គេងទៅ ហ៊ឺទៅ ពៅព្រលឹង ជាតិហ្នឹងអភ័ព្វមែនហើយ តែកុំអស់សង្ឃឹមឡើយ ឮទេខ្យល់បក់រំភើយ សូមឆ្លើយជួយលួងលោមយើង
R. បើយើងសាងអំពើល្អ អំពើល្អសងយើងវិញមិនខាន ខំសាងកុសលគឺសាងសុខសាន្ត ឈ្នះចិត្តសាមាន្យក្នុងថ្ងៃមួយ
III. បើយើងនៅមានសង្ខារ គឺយើងនៅមានវាសនា ជីវ៉ាកុំអស់សង្ឃឹម មេឃស្រលះប្រែភ្លៀងរលឹម ខ្លាចអ្វីមិនហ៊ានញញឹម សង្ឃឹមថ្ងៃមួយមិនខាន
ចុច *1772*5231576# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ព្រឹកនឹកបង ថ្ងៃនឹងបង យប់នឹកបងៗគ្រប់វេលា ស្រម៉ៃឃើញតែស្រស់ពុំងារជាប់ដួងចិត្តអូន នឹកបងៗ តើបងដឹងទេៗថាអូននឹកណាស់ ពេលវេលារដូវចេះតែផ្លាស់ អូននឹកបងណាស់ នឹកណាស់ ផ្លាស់មិនបាន ផ្លាសើមិនបានៗ តើកល្យាណដឹងទេថាអូននឹកបង
(ពោល) គ្រប់ពេលដែលឃ្លាតកាយ នៅឆ្ងាយពីគ្នា គ្រប់ពេលអូននៅតែនឹកបង
II. ព្រឹកនឹកបង ថ្ងៃនឹកបង យប់នឹកបងៗនឹកព្រោះស្នេហា អូនគេងសុបិនឃើញភក្រ្តា ញញឹមដាក់អូន នឹកបងៗ បើសិនបាត់បងៗបាត់ពីឱរ៉ា អូនច្បាស់ជាត្រូវសូន្យសង្ខារ បើខ្វះស្នេហាៗ រស់មិនបាន មិនបានឡើយៗ កែវអូនអើយដឹងទេថា អូននឹកបង
ចុច *1772*5231398# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ដួងចន្ទអើយរះខ្ពស់នៅឆ្ងាយសន្លឹម ស្រស់ញញឹម ប៉ព្រឹមដូចវង់ភក្រ្តស្រី ពេលឃើញភ្លាម ចិត្តរៀមលមលួចមេត្រី អូនល្អលើសស្រី ផុតនិស្ស័យបងប្រាថ្នា
II. ពេលអូនខឹង អូនល្អលើសមួយកម្រិត ធ្វើឲ្យចិត្ត បងរឹតតែគួចស្នេហា កែវភ្នែកអូន ចាំងឆ្លុះរស្មីភ្លឺថ្លា ធ្វើឲ្យចិន្ដា បងរឹតតែស្រលាញ់ស្រី
III. អូនផាត់ជាយ ព្រះពាយមានប្រាប់អូនទេ ថាបងស្នេហ៍ ចង់តែកៀកកើយថ្មមបី បើជាតិនេះ ផាត់ជាយអូនមិនប្រណី រៀមស៊ូក្ស័យ ជីវិតដែលឥតខ្លឹមសារ
IV. ដួងចន្ទអើយ ចន្ទរះបំភ្លឺចិត្តខ្ញុំ ដែលរស់ទ្រាំ ក្រៀមក្រំនូវក្ដីទុក្ខា ពេលឃើញអូន ទ្រូងបងកញ្រ្ជោលស្នេហា មេត្តាៗ យល់ដល់ចិន្ដារៀមផង
ចុច *1772*5231574# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ស្រលាញ់បងស្ទើលេបទៅហើយ ម្ដេចឡើយបងមិនយល់ចិត្ត នៅតែខឹងគ្មានក្ដីអាណិត អូនឆ្អែតចិត្តណាស់ប្រុសថ្លៃ
II. ស្រលាញ់បង ស្រលាញ់ដល់ឆ្អឹង អូនតែងឱបទុក្ខទាំងចិត្តភក្ដី គ្រប់គ្រាចង់តែ នៅជិតប្ដីអន់ចិត្ត រឿងអ្វីជេរស្ដីចុះបង
R. ក្នុងជាតិនេះ គ្មានចង់បានអ្វី ក្រៅពីចិត្ត ស្មោះស្នេហ៍ស្នង នៅក្នុងរង្វង់ដៃបង ដៃបីត្រកង ត្រជាក់ចិត្ត
III. អូនស្រលាញ់ ស្រលាញ់តែបង អូនហ៊ានលះបង់ មិនស្ដាយជីវិតបងចង់បានអ្វី ក៏សុខចិត្ត ព្រោះត្បិត អូនស្រលាញ់បងដល់ឆ្អឹង