ចុច *1772*5231558# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ទឹកដីបានលុងក្រុងជាប់ជាយដែន ស្រស់ស្អាតមែនទែន សម្រស់សែនគាប់នេត្រា ក្រមុំជនជាតិ សាច់ឈាមធម្មជាតិស្រស់ថ្លា លួចមើលជីវ៉ា ងូតទឹកថ្លាបឹងយក្សឡោម
II. កណ្ដាលដួងព្រៃរៃច្រៀងមំពេរ ពិរោះម្លេះទេ អមដោយសម្លេងសេកសោម បក្សីបក្សាឆ្លេរឆ្លាបង្អួតរូបឆោម គួរចង់ប្រលោម រួមចោមស្ម័គ្រស្មោះមេត្រី
R. អ្នកភ្នំពេញទោរម្នេញកន្លង ចង់ផ្ញើបេះដូងទុកនៅក្នុងទ្រូវឆវី ក្រមុំខេត្តផ្សេង មិនស្នេហ៍មកស្នេហ៍នារី រតនៈគីរីដែនដីភូមិភាគឦសាន
III. ជាប់ស្នេហ៍ ស្នេហ៍ៗ មិនប្រែបែកឆ្វេង ឱបឹងកន្សែង កន្លែងខ្ញុំចង់ផ្ញើប្រាណ លំផាត់បរកែវ ខ្ញុំស្បថមិនក្បត់សាមាណ ស្មោះតែកល្យាណ រតនៈគីរីម្នាក់កត់
(ភ្លេង... ច្រៀង R, III ម្ដងទៀត)
ចុច *1772*5231558# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ទឹកដីបានលុងក្រុងជាប់ជាយដែន ស្រស់ស្អាតមែនទែន សម្រស់សែនគាប់នេត្រា ក្រមុំជនជាតិ សាច់ឈាមធម្មជាតិស្រស់ថ្លា លួចមើលជីវ៉ា ងូតទឹកថ្លាបឹងយក្សឡោម
II. កណ្ដាលដួងព្រៃរៃច្រៀងមំពេរ ពិរោះម្លេះទេ អមដោយសម្លេងសេកសោម បក្សីបក្សាឆ្លេរឆ្លាបង្អួតរូបឆោម គួរចង់ប្រលោម រួមចោមស្ម័គ្រស្មោះមេត្រី
R. អ្នកភ្នំពេញទោរម្នេញកន្លង ចង់ផ្ញើបេះដូងទុកនៅក្នុងទ្រូវឆវី ក្រមុំខេត្តផ្សេង មិនស្នេហ៍មកស្នេហ៍នារី រតនៈគីរីដែនដីភូមិភាគឦសាន
III. ជាប់ស្នេហ៍ ស្នេហ៍ៗ មិនប្រែបែកឆ្វេង ឱបឹងកន្សែង កន្លែងខ្ញុំចង់ផ្ញើប្រាណ លំផាត់បរកែវ ខ្ញុំស្បថមិនក្បត់សាមាណ ស្មោះតែកល្យាណ រតនៈគីរីម្នាក់កត់
(ភ្លេង... ច្រៀង R, III ម្ដងទៀត)
ចុច *1772*5231591# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. សម្លឹងដួងខែ នឹកពុកនឹកម៉ែនៅឆ្ងាយ ចិត្តកូនខ្វល់ខ្វាយ មិនដឹងសុខទុក្ខយ៉ាងណា ពិសារបាយច្រើនអត់ ធ្វើការហត់ហត់ខ្លាំងប៉ុណ្ណា ថ្មើរនេះតើបានអ្នកណាគក់ច្របាច់ម៉ាស្សាឲ្យ
II. កម្មកររោងចក្រ ញើសហូរសស្រាក់រាល់ថ្ងៃ ត្បិតត្បៀតសំចៃលកលៃមិនប្រហែសឡើយ ទោះបីឈឺគ្រុនក្ដៅរងា កូនមិនរាថយក្រោយ ព្រោះបានតាំងចិត្តរួចហើយថ្ងៃមួយយើងនឹងរស់សុខ
R. ដង្ហើមនៅមានកូនមិនចុះចាញ់ដាច់ខាត ខិតខំសង្វាតសន្សំលុយផ្ញើទៅស្រុក ទោះរៀនបានតិច ធ្វើការមិនសូវស្រណុក ម៉ែពុកកុំបារម្ភអី កូនស្រីរឹងមាំខ្លាំងណាស់
IV. កូនស្រីធំហើយហើយ កូនអាចមើលថែខ្លួនបាន អ្នកផ្សេងធ្វើបាន កូនក៏ធ្វើបានយ៉ាងច្បាស់ មិនយូរមិនឆាប់គ្រួសារយើងជួបជុំលែងខ្វះ ពេលដែលពុកម៉ែលោកចាស់ កូននៅក្បែរថែលោករហូត
ដាក់បទនេះជាImuzikដោយចុច*1772*5231585# (20សេន/30ថ្ងៃ)
I. ឃើញ... អង្គរ ទ្រូងញ័ររន្ធត់ នឹកមនុស្សស្រីម្នាក់កម្សត់ ដែលខ្ញុំបានក្បត់បោកប្រាស់សាវា ឱ! ខេត្តសៀមរាប ទឹកដីបង្កើតស្នេហា សម្បថ...សច្ចា មានប្រាង្គប្រាជាសាក្សី
II. ធ្លាប់... ទិញផ្កានៅមុខប្រាសាទ អ្នកលក់ពូកែហើយស្អាត បងលង់ស្នេហ៏អូនវង្វេងស្មារតី ហ៊ានពោលកុហក ឲ្យអូនទន់ចិត្តបេតី ល្បិចកល់កំលោះកាឡៃ បានប្រាណដោះដៃ ចោលស្រី... ឯកា
R. ឱ! បុប្ផាអើយ បុប្ផាអង្គរ ទ្រូងបងវឹកវរ ឮថាអូនឈរចាំគ្រប់វេលា ចាំបងវិលវិញរៀបការនឹងគ្នា ឮហើយបងសែនគ្រាំគ្រា អាណិតពុំងារ ខ្លាំងណាស់ណាថ្លៃ
III. បង... សុំទោស សុំទោសសៀមរាប ពីមនុស្សប្រុសម្នាក់ថោកទាប ចេញមុខសារភាព កំហុសតាមឡាយ សង្ឃឹមអូនឃើញ ហើយអូនយល់ព្រមអភ័យ ហើយចង់ប្រាប់អូនជាថ្មី ឈប់យំរីងរៃ រង់ចាំ... បងទៀត
ដាក់បទនេះជាImuzikដោយចុច*1772*5231559# (20សេន/30ថ្ងៃ)
I. ជួមស្នេហ៍ចៃដន្យតូចតន់ស្រស់ស្រី អង្គរបូរីភ្នំដាដួងចិត្ត បងអ្នកទេសចរណ៍ លុងស្នេហ៍វរមិត្ត តាកែវផ្ដេកផ្ដិតចិត្តស្នេហ៍ភក្ដី
II. ស្រុកព្រែកកប្បាសច្បាស់នឹងនេត្រា រូបស្រស់ជីវ៉ា ស្លៀកហូលត្បាញថ្មី ម្ដាយអូនប្រាប់បងសូត្រស្រុកយើងល្បី តាមប្រពៃណីមរតកដូនតា
R. ឱ! ខេត្តតាកែវ បងបានជួបម៉ុម ដើរលេងជួបជុំសាងអនុស្សា ឱ! ភ្នំជីសូរ ខ្ពស់លើវេហា បាទីអស្ចារ្យប្រាសាទថ្លៃថ្លា
III. ប្រាសាទនាងខ្មៅដៅជាប់ដួងចិត្ត ភ្នំតាម៉ៅពិតសួនសត្វប្រពៃ ឱ! ស្រុកដូនកែវ បង្កងល្បាញល្បី ស្នេហ៍ភក្ដីទឹកដីខេមរា
ចុច *1772*5231542# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*5231546# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ព្រះចន្ទ័យប់នេះ ហាក់ផ្លែកខុសពីធម្មតា ពន្លឺស្រអាប់មិនថ្លាឬចន្ទ័ឯការដូចខ្ញុំដែរ ឬមួយអាណិតខ្ញុំ ដែលត្រូវគេក្បត់ស្នេហ៍ ទុក្ខនេះមានតែអ្នកទេដែលយល់ច្បាស់
II. យំក៏យំឲ្យលឺ ឈឺក៏ឈឺប្រាប់អ្នកឲ្យដឹង ថា ពេលហ្នឹង ខ្ញុំកំពុងយំនឹកមនុស្សម្នាក់ ធ្លាប់មើលចន្ទ័ជាមួយ ក្រោមរាត្រីត្រជាក់ ពេលនេះស្ងាត់បាត់ម្នាក់ឲ្យធ្វើយ៉ាងណា
R. ចន្ទ័អើយជួយផង អន្ទងហៅគេវិលវិញ ខ្ញុំនៅរងចាំ ចាំគេទាំងអន្ទះសារ ចន្ទ័អើយមានឃើញគេទេ ថ្មើរនឹងគេនៅជាមួយអ្នកណា ឃើញ កាលណា ប្រាប់គេថាខ្ញុំចាំផ្លូវ
III. ចាំៗៗ ទោះយូរយ៉ាងណាក៏ចាំ ចាំៗៗ យប់ប្រាប់ចន្ទ័កណ្តាលយប់ជ្រៅ ភ្នែកមិនព្រមបិទ នៅតែសម្លឹងទៅផ្លូវ ឃើញ ឬនៅ ចន្ទ័អើយគេនៅទីណា
IV. នឹកៗៗ នឹកគេគ្រប់ដង្ហើមចេញចូល ទឹកភ្នែក ជោគថ្ពាល់ ស្រក់ដេញដោលសួររកស្នេហា ចន្ទ័អើយប្រាប់មក ថាអ្នកជួបគេហើយណា ហើយ គេថា នឹងវិលវិញត្រូវទេ
ចុច *1772*5231590# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*5231588# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
ចុច *1772*5231567# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)