កូនធំហើយ - ស៊ុន ស្រីពេជ្រ

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.149 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5231591# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I. សម្លឹងដួងខែ នឹកពុកនឹកម៉ែនៅឆ្ងាយ ចិត្តកូនខ្វល់ខ្វាយ មិនដឹងសុខទុក្ខយ៉ាងណា ពិសារបាយច្រើនអត់ ធ្វើការហត់ហត់ខ្លាំងប៉ុណ្ណា ថ្មើរនេះតើបានអ្នកណាគក់ច្របាច់ម៉ាស្សាឲ្យ

II. កម្មកររោងចក្រ ញើសហូរសស្រាក់រាល់ថ្ងៃ ត្បិតត្បៀតសំចៃលកលៃមិនប្រហែសឡើយ ទោះបីឈឺគ្រុនក្ដៅរងា កូនមិនរាថយក្រោយ ព្រោះបានតាំងចិត្តរួចហើយថ្ងៃមួយយើងនឹងរស់សុខ

R. ដង្ហើមនៅមានកូនមិនចុះចាញ់ដាច់ខាត ខិតខំសង្វាតសន្សំលុយផ្ញើទៅស្រុក ទោះរៀនបានតិច ធ្វើការមិនសូវស្រណុក ម៉ែពុកកុំបារម្ភអី កូនស្រីរឹងមាំខ្លាំងណាស់

IV. កូនស្រីធំហើយហើយ កូនអាចមើលថែខ្លួនបាន អ្នកផ្សេងធ្វើបាន កូនក៏ធ្វើបានយ៉ាងច្បាស់ មិនយូរមិនឆាប់គ្រួសារយើងជួបជុំលែងខ្វះ ពេលដែលពុកម៉ែលោកចាស់ កូននៅក្បែរថែលោករហូត

មើលទាំងអស់

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Sunday CD Vol 248

សិល្បករជាច្រើន

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន

Town CD Vol 141

សិល្បករជាច្រើន