ក្តិចត្រួយអំពិល - ម៉ៅ ហាជី ft បាន មុន្នីល័ក្ខ 

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.842 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5231757# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   (ស)​ រលឹមស្រិចៗ​ ទៅក្តិចត្រួយអំពិល ស្លម្ជូរហិលៗ បងអ្ហើយយកជូនពុកម៉ែ ត្រីកញ្ចុះពងពេញ រួចបងបង់ម្អមស្រែ... ណាប្រុសមាសមេអើយ យកជូនពុកម៉ែ រួចទុកខ្លះដែរ សម្រាប់ទៅវត្ត រួចទុកខ្លះដែរ បងអ្ហើយសម្រាប់យើងទៅវត្ត...

II.  (ប) បាទៗម៉ែវា កុំព្រួយចាំបងបេះឲ្យ ស្លអីក៏ដោយ អូនអ្ហើយមិនដែលខុសមាត់ ស្លម្ជូរព្រលឹត ត្រីកញ្ចុះធាត់ៗ ពុកម៉ែប្រាកដអ្ហើយច្បាស់ជាជ្រះមាត់ ពិសារបាយច្រើន​ ជាក់ជាពំខាន ពិសារបាយច្រើន​ឱណា ជាក់ជាពំខាន...

III.  (រ) ស្លស្លុករួចហើយ ពួកយើងរៀបចំកាយា ដួសម្ហូបអាហារ លៃលកដាក់ស្រាក់ចានក្បាន មើលនុះណ៎តាមផ្លូវ ហូរហែរសុទ្ធតែម៉ូតូឡាន... សំដៅទៅវត្តអ្ហើយ ធ្វើបុណ្យគ្រប់ប្រាណ តាំងពីបុរាណ ភ្ជុំបិណ្ឌសប្បាយណាស់ តាំងពីបុរាណ ខ្មែរយើងភ្ជុំបិណ្ឌសប្បាយណាស់...

មើលទាំងអស់

ព័ត៌មាន ម៉ៅ ហាជី

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន

Town CD Vol 141

សិល្បករជាច្រើន