ខ្ញុំនឹកភូមិខ្ញុំ - បូទី

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 9.649 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5570623# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   ទឹកហូរកាត់ផ្លូវ ស្រណោះរដូវបុណ្យភ្ជុំ នឹកដល់ភូមិខ្ញុំ ពេលនេះតើប្លែកយ៉ាងណា នឹកដល់ពុកម៉ែអើយ​ អើយនឹកដល់ស្រែចំការ តើពេលនេះសុខទុក្ខយ៉ាងណា ថ្មើរនឹងហូបបាយឬនៅ

II.  ទឹកហូរចូលស្រៃ​ ដល់ខែរដូវដាក់បិណ្ឌ បងនិងមាសឆ្អិន យើងយកចង្ហាន់ទៅវត្ត ពេលនេះខុសមុនអើយ អើយពេលវេលាពង្រាត់ ព្រោះតែលុយទើបវាអាចឃាត់ វាមិនឲ្យបងទៅជួបអូន

III.  នឹកដល់វាលធំ នឹកអ៊ុំនឹកមីងនឹកមា នឹកគ្រប់វេលា នឹកគ្រាដែលធ្លាប់លំបាក ធ្វើការស្រុកឆ្ងាយអើយ អើយបងប្រឹងមិនសម្រាក សង្ឃឹមថ្ងៃមួយយើងបានស្រាក ចាកផុតពីភាពវេទនា

IV. ធ្វើការរាល់ថ្ងៃ​ សំចៃដើម្បីគ្រួសារ ពិសេសជីវ៉ា ស្នេហាមិនបានភ្លេចឡើយ ចង់ទៅជួបមុខអើយ អើយជួបមុខស្រស់ត្រាណត្រើយ ទ្រាំបន្តិចទៀតនឹងបានស្បើយ បានស្បើយពីភាពក្រីក្រ

មើលទាំងអស់

ព័ត៌មាន បូទី

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន

Town CD Vol 141

សិល្បករជាច្រើន