ខ្ញុំស្រលាញ់អ្នកប៉ោយប៉ែត - ចឺម

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 11.358 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5570461# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I. ប៉ោយប៉ែតដួងចិត្តបងអើយ បានជួបផ្ទាល់ហើយ ញ៉ាប់ញ៍រឱរ៉ា សម្រស់រាជនី ដូចទេពធីតា ចរិតលក្ខណា រាបសារគ្មានស្រីណាផ្ទឹម​

II. ល្អរូបល្អរាងនាងល្អគ្រប់យ៉ាង ទប់ចិត្តម្ដេចបាន បើល្អម្លឹងៗ សូមផ្ញើរសំនៀង ច្រៀងឲ្យអូនដឹង​ ថាប្រុសម្នាក់ហ្នឹង លួចស្នេហ៍តាំងពីជួបម៉ុម

R. ខ្ញុំលង់ស្រលាញ់អ្នកប៉ោយប៉ែតហើយ ស្រលាញ់អ្នកប៉ោយប៉ែត​ហើយ ឱ! ទេវតាអើយ ទេវតាអើយ សូមជួយផ្សំផ្គុំ ព្រោះខ្ញុំចង់បាន ខ្ញុំចង់បាននាងធ្វើប្រពន្ធ រួមរស់នឹងខ្ញុំ លំលង់មរណា...

III. ចង់បានអ្នកប៉ោយប៉ែតធ្វើប្រពន្ធ ឬកពាទន់ភ្លន់ ជាស្រីគ្រប់លក្ខណ៍ ព្រមយកបងទេ ស្ម័គ្រឬមិនស្ម័គ្រ ឆ្លើយទេឬចាស៎ ឲ្យច្បាស់មួយម៉ាត់មកណា

មើលទាំងអស់

ព័ត៌មាន ចឺម

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម