ខ្ញុំ​មាន​ជំ​ងឺ​បាក់​ទឹក​ចិត្ត​ហេីយ  - ម៉ៅ ហាជី

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 9.286 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5231863# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   ខ្ញុំជាមនុស្សបាត់បង់គ្រប់យ៉ាង គ្មានអ្វីអាង ទាំងស្នេហ៍ទាំងរឿងការងារ មានអារម្មណ៍ថាខ្លួនរងារ មនុស្សគ្រប់គ្នាសម្លឹងមុខខ្ញុំដូចសត្វចម្លែក

II.  មានអារម្មណ៍ថាស្អប់ផែនដី ស្អប់លោកិយចែកខ្ញុំឲ្យរស់ដោយឡែក ខ្ញុំសោកាខ្ញុំយំខ្ញុំស្រែក គ្រប់យ៉ាងទាំងនៅក្នុងភ្នែកដាមភាពឈឺផ្សារ

III.  ពេលនេះខ្ញុំគ្មានសល់អ្វីទៀតឡើយ ខ្ញុំទៅហើយនាំយកទាំងភាពឯការ ជីវិតមួយនេះស្លាប់ទៅក៏គ្មានអ្នកណា គេលែងត្រូវការមនុស្សដូចខ្ញុំហើយ

R.  ខ្ញុំមានជម្ងឺបាក់ទឹកចិត្តហើយ ខ្ញុំត្រូវធ្វើយ៉ាងណាព្រះអើយ ខ្ញុំមិនចង់រស់បែបនេះឡើយ ពេលខ្ញុំគិតច្រើនថប់ៗដង្ហើម ខ្ញុំមានជម្ងឺបាក់ទឹកចិត្តហើយ ខ្ញុំមិនចង់គិតខ្លីទៀតឡើយ ធ្វើយ៉ាងណាលោកអើយ ជួយគិត ជួយព្យាបាលខ្ញុំផង

IV. ខ្ញុំចង់នៅម្នាក់ឯង ខ្ញុំវង្វេងតែងធ្វើរឿងអ្វីឆ្កួតៗ ខួរក្បាលខ្ញុំវាដើររហូត តើថ្ងៃមុខខ្ញុំពិតជាឆ្កួតព្រោះវាមែនទេ

មើលទាំងអស់

ព័ត៌មាន ម៉ៅ ហាជី

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម