គន់មើលក្នុងសួន - ធឿន បុរី  ft អ៊ុក សុវណ្ណារី

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.500 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*9830001# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I. (ប) អូនមើលក្នុងសួនផ្កាគ្រប់ចំនួនរីកស្រស់អស្ចារ្យ តើស្រស់ជីវាអូនប្រាថ្នាបេះផ្កាអ្វីដែរ? ប្រាប់មកនួនល្អងរៀមបងបេះជូនមាសមេ ប្រាប់ភ្លាមមកមាសស្នេហ៍កុំឆ្លើយថាទេណាស្រី​

II. (ស)​ ផ្កាអើយអើយផ្កា ស្រឡាញ់តែផ្កាចំប៉ី​បើបងស្រឡាញ់ស្រីអញ្ជើញប្រុសថ្លៃបេះឲ្យអូន

III. (ប) កុំព្រួយឲ្យសោះកុំភ័យចាំប្រុសបេះជូននួនល្អង រួចហើយរៀមបងសុំសំណងវិញហើយណាស្ងួន

IV. (ស) ចង់បានសំណង អូនសងវិញគ្រប់ចំនួន ស្រឡាញ់ផ្កាអ្វីស្អួន សូមប្រាប់អូនបេះជូនភ្លាម ​

V. (ប) ផ្កាអើយអើយផ្កា ស្រឡាញ់តែផ្ការំដួល តើស្រស់និមលអូនព្រមទទួលបេះឲ្យទេ

VI. (ស) នេះនែរ៎! រំដួល សូមទទួលយកទៅដើបចុះ តែកុំបង់បោះពេលផ្កានោះអស់សម្រស់ស្នេហ៍​

VII. (ប) កុំព្រួយកុំភ័យ ផ្កាស្រីក្រអូបជាងគេ ពីជាមិនចោលទេ ថ្នមថែរហូតតទៅអើយ

VIII. (រួម) ផ្កាអើយអើយផ្កាស្រលាញ់តែផ្កាក្ដាំងងារ យើងទាំងពីរអង្គាបបួលគ្នាទៅលេងឋានសួគ៌

មើលទាំងអស់

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 145

សិល្បករជាច្រើន

Town CD Vol 146

សិល្បករជាច្រើន

Sunday CD Vol 248

សិល្បករជាច្រើន

Town CD Vol 142

សិល្បករជាច្រើន