គ្មានលើកទីមួយសម្រាប់មនុស្សពីរនាក់ - សុខ ពិសី

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 7.321 | ទាញយក: 0

អត្ថបទចម្រៀង

I.   តើភាពទន់ភ្លន់បងបាត់ទៅណាហើយថ្លៃ ក្នុងភ្នែកចរណៃស្រីលែងដូចមុន តំណែងធ្លាប់គ្រងមានគេជំនួសទុកអូនមិនសំខាន់ ចិត្តធ្លាប់ស្រលាញ់ត្រូវមានគេផ្ចាញ់អូនបានហើយណាស្ងួន

II.  បញ្ចើចបញ្ចោះ​ហួសពីចិត្តអូនអត់ធ្មត់ បេះដូងធ្លាប់អំណត់រើហើយបង​ ទឹកភ្នែកហូរបញ្ច្រាស់ឈឺណាស់ស្អប់ចិត្តនេះដែលល្ងិតល្ងង់ ហេតុអ្វីបែរខ្នងឲ្យគេរំលងក្បត់បានយ៉ាងអាម៉ាស់

R.  អរគុណបងដែលបង្រៀន អរគុណបងដែលឲ្យអូនស្គាល់ច្បាស់ អរគុណណាស់ដែលលើកអូនជាលេខមួយពីពេលមុន ណាថ្លៃ

Ri. បើដឹងច្បាស់ថាចិត្តមិនស្មោះចោលមិនបាន កល្យាណហេតុអ្វីផ្តល់ក្តីសង្ឃឹមឲ្យអូនថ្វីចរណៃ តំណែងអូនគ្រងត្រូវផ្ទេរឲ្យទៅអ្នកថ្មី ឯស្រីអស់តម្លៃត្រឹមមនុស្សអតីត

III.  ឈប់ធ្វើចិត្តស៊ូនៅប្រជែងឲ្យគេឈ្នះ អូនទ្រាំលេបចិត្តអាម៉ាស់បើឈ្នះបានអ្វី បើការពិតបានត្រឹមបង្ហូរ ទឹកភ្នែក ស្អែកសង្ឃឹមចិត្ត អាចបំភ្លេចវរមិត្រចេញពីបេះដូង

មើលទាំងអស់

ព័ត៌មាន សុខ ពិសី

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន