ចង់ឱ្យបងនឹកអូនជាមនុស្សទីមួយពេលគេក្បត់ - សុខ ពិសី

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.814 | ទាញយក: 0

អត្ថបទចម្រៀង

I.   មិនចង់រំលឹករឿងចាស់ លុបដានឲ្យអស់ពីស្រទាប់បេះដូង មិនចង់រំលឹកទឹកភ្នែកឲ្យនឹកនួនល្អង លើកទោសឲ្យបងព្រោះមិនទាន់អស់ស្រលាញ់

II.  កែចិត្តស្អប់បងបានហើយថ្លៃ គិតថាអ្វីៗដល់ពេលស្រីត្រូវចាកចេញ​ ដកឃ្លាទុកឲ្យអ្នកថ្មីនៅថែបងជំនួសវិញ ព្រោះនៅនាំទោម្នេញទើសត្រាណត្រើយ

R.  ចង់ឲ្យបងនឹកអូនមនុស្សដំបូង ពេលនួនល្អងត្រូវគេក្បត់នៅពេលក្រោយ សុំត្រឹមនឹកគ្រប់គ្រាន់ តែមិនអាចត្រឡប់ឡើយ ព្រោះស្រីរាងហើយខ្លាចឈឺចាប់

Ri. តែហេតុអ្វីហាមខ្លួនឯងមិនបាន គេបំពានយ៉ាងនេះហើយនៅតែមិនស្អប់ ព្រោះបេះដូងដែលធ្លាប់ស្រលាញ់ ជន់ពេញគ្មានថ្ងៃចប់ អូនក៏មិនអាចឃាត់ឲ្យភ្លេចថ្លៃ ហេតុអ្វីនៅនឹកបង

III.  មិនយល់ជម្រៅចិត្តខ្លួនឯង ម្តេចវង្វេងមិនលែងនៅតែគិតនូនល្អង ហេតុអ្វីនៅឈឺជួសស្ងួន ពេលដឹងថាគេក្បត់បង ជួយប្រាប់ផ្លូវផងឲ្យភ្លេចត្រាណត្រើយ

Again: R, Ri, ចង់ឲ្យអូនគឺជាមនុស្សទីមួយ ដែលត្រាណត្រើយនឹកហើយស្តាយក្រោយពេលត្រូវគេក្បត់នួនល្អង តែត្រឹមនឹកតែម៉្យាងគឺគ្រប់គ្រាន់ហើយបង ហើយកុំប៉ងញក់ញីចិត្តអូនទៀត

មើលទាំងអស់

ព័ត៌មាន សុខ ពិសី

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន

Town CD Vol 141

សិល្បករជាច្រើន

Sunday CD Vol 254

សិល្បករជាច្រើន

Sunday CD Vol 253

សិល្បករជាច្រើន