ចំប៉ាប៉ោយប៉ែត - កែវ វាសនា

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 7.206

អត្ថបទចម្រៀង

I. ចំប៉ាប៉ោយប៉ែត តូចតន់បងអើយ រៀមបានជួបហើយ ពៅអើយអាណិត បងអ្នកចម្ងាយ មកពីឆ្ងាយពិត ពេលយប់ងងឹត សុំជ្រកផ្ទះមុំ

II. បើអូនឮហើយ កែវហ្អើយកុំខ្មាស់ យប់ងងឹតណាស់ បងដាច់ចិត្តសុំ ផ្ទះស្បូវកំសត់ របស់ស្រីមុំ ភូមិឋានសុខុម ស្រុកប៉ោយប៉ែតថ្មី

R. យប់អើយយប់ស្ងាត់ ខ្យល់ផាត់ទឹកហូរ ប៉ោយប៉ែតដងអូរ ជាប់ព្រំដែនថៃ រៃយំ...គ្រលួច គួចនឹកអាល័យ គិតថាស្អែកថ្មី លាថ្លៃពុំងា

III. មានតែចំរៀង ច្រៀងបញ្ចាំចិត្ត សូមផ្ញើជីវិត ស្រស់ស្រីស្នេហា ពេលភ្លឺថ្ងៃឆាប់ បងលាជីវ៉ា សូមព្រេងវាសនា បងបានជួបស្រី

(ភ្លេង... ច្រៀង R, III ម្ដងទៀត)

មើលទាំងអស់

ព័ត៌មាន កែវ វាសនា

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town Unlimited

សិល្បករជាច្រើន

Sunday CD Vol 252

សិល្បករជាច្រើន

Sunday CD Vol 241

សិល្បករជាច្រើន

Sunday CD Vol 248

សិល្បករជាច្រើន