ដាល់អំបុកដាក់ស្រូវអី - អ៊ីវ៉ា ft ឆាយ វិរះយុទ្ធ

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 10.558 | ទាញយក: 0

អត្ថបទចម្រៀង

I.          (ប) ទោះបីបងអ្នកស្រែ តែបងពូកែចេះច្រើនមុខណាស់ តែបងចេះហើយច្បាស់គឺពិនខាងដាល់អំបុកណាស់ស្រី ត្រូវនិងបុណ្យអុំទូកសំពះព្រះខែនេះណាថ្លៃ ជាពូជស្រូវថ្មី ស្រីព្លក់មើលបាន

II.        (ស) អំបុកនេះឆ្ងាញ់ណាស់ តើប្រុសបងរៀនបុកពីណាមក អំបុកច្រើនគគោក តែត្រូវមាត់អូនគឺប្រុសកល្យាណ ញ៉ាំមិនចេះឆ្អែតសោះ ឡើងប៉ោងពេញពោះអស់ពីរបីចាន បងពិនបុកមែន អូនសុំសសើរ

R.        (រួម) អំបុកឆ្ងាញ់ព្រោះស្រូវថ្មី ស្នារដៃកេរ្តិ៍ពីដូនតា អំបុកយើងបុករួមចិត្តគ្នា ឆ្ងាញ់មានក្លិន ឈ្ងុយប្រហើរ

III.       (ស) ចង់ឲ្យបងបង្រៀន តើបងមានអ្វីឲ្យស្រីចេះទេ ព្រោះឮបងពូកែរ ល្បីពេញស្រុកខាងបុកស្រូវថ្មី អូនក៏ចង់ចេះដែរ សូមប្រុសមាសមេជួយបង្ហាត់ស្រី តើបងព្រមទេ បានឬមិនបាន?

IV.       (ប) មែនហើយបងល្បីណាស់ អ្នកនៅភូមិនេះនរណាមិនស្គាល់ បងអាចជួយពន្យល់ពីវិធីបុកឲ្យឆ្ងាញ់កល្យាណ អូនដាក់ភ្លើងឲ្យក្ដៅ នោះស្រូវនិងក្លាយជាយាជមិនខាន លើកទៅបុកភ្លាម អំបុកនិងល្អ

មើលទាំងអស់

ព័ត៌មាន អ៊ីវ៉ា

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន