ថ្ងៃស្អែកការបង​  - ជិន ចាន់ធឿន

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.093 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*9300487# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I. ថ្ងៃស្អែក ថ្ងៃស្អែកៗ ការបង ដាច់ហើយចំណង ស្នេហានៃខ្ញុំ ថ្ងៃនេះយប់នេះ អូនទ្រហោយំ ឱ! ទុក្ខអើយ ទុក្ខធំជាងភ្នំ ទុក្ខអើយទុក្ខខ្ញុំ យំមួយជីវិត

II. ស្រណោះតែកូន ដែលពួនក្នុងផ្ទៃ ស្ដាយគ្មាននិស្ស័យ ដូចកូនធម្មតា កើតមកទៅហើយ អ្នកណាបិតា? បើថ្ងៃស្អែក ថ្ងៃចូលរោងការ ឪកូននោះណា ការចោលម្ដាយហើយ

R. ថ្លែងប្រាប់អ្នកណា អនិច្ចា ឃើញតែអួលអាក់ ហាទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង មិនការស្រីណា ការចំប្អូនឯង រឹតតែធ្វើឲ្យខ្ញុំចំបែង មិនខុសពីខ្លែង ដែលដាច់ខ្សែទេ

III. ថ្ងៃស្អែកបងការ ថ្ងៃស្អែកអូនកម្ម ម្ដេចឡើយបងផ្ដាំ ឲ្យអូនទៅថ្វី? យប់ខែរះហើយ ម្ដេចឡើយហើយថ្ងៃ ឬបងចង់បញ្ឈឺចិត្តស្រី? ឬឲ្យអូនក្ស័យ ក្នុងថ្ងៃការបង

មើលទាំងអស់

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន