ទីងមោង  - អនុស្សាវរីយ៍

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.832 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772* 5570454# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I. ស្រែៗដូចបង​ធ្វើម្ដេចនួនល្អងអូនស្រលាញ់ទៅ សក់ក្រញ៉ាញ់ មុខខ្មៅមិនសមពៅ ជាកូនអ្នកផ្សារ គេអ្នកក្រុងស្បែកផូរផង់ ថែមទាំងសង្ហារ ប្រៀបនឹងគេយើងដូចកូនឆ្មា មិនគួរណាចង់បានត្រីអាំង

II. បងជាអ្នកស្រែហ៊ានដាក់ទន់ស្នេហ៍ ត្រឹមចិត្តស្មោះស ដឹងថាខ្លួនអ្នកក្រ វាល់អង្ករមិនប្រមាណឆ្នាំង ឱ! ច័ន្ទបងអើយ រះសែនឆ្ងាយខ្ពស់ហួសកម្លាំង ពេលនេះបងដូចថ្មមួយផ្ទាំង ធ្លាក់មកសង្កត់ចំបេះដូងខ្ញុំ

R. ពុកអើយកុំខឹង ម៉ែអើយបើដឹងកុំជេរកុំស្ដី កូនជ្រុលនិស្ស័យ ដៃខ្លីស្រវ៉ាអោបភ្នំ ជ្រុលចិត្តស្នេហ៍ ក៏ដឹងដែរគ្មានថ្ងៃជួបជុំ បានអូនក្លាយជាកូនក្រមុំ មិនគួរណាខ្ញុំធ្វើបាបបេះដូង

III. បងដូចកង្កែប បានត្រឹមអែបៗក៏បងសុខចិត្ត ទោះមិនបាននែបនិត្យ សុំត្រឹមជិតស្និតមាត់អណ្ដូង ទោះថ្ងៃមុខ គ្មានក្ដីសុខសម្រាប់បេះដូង បងស្ម័គ្រកាយធ្វើជាទីងមោង ឈរមើលនួនល្អងក៏បងសុខចិត្ត

មើលទាំងអស់

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Sunday CD Vol 248

សិល្បករជាច្រើន

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន

Town CD Vol 141

សិល្បករជាច្រើន