ទឹកប៊ិកពណ៌ឈាម  - ស៊ុន ស្រីពេជ្រ

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.636 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5231753# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   ពីតូចពុកម៉ែលួងខ្លាចកូនយំ លុះដល់កូនធំចេះហើយសួរហៅ ពាក្យពេចន៍ពិរោះថយទៅៗ ចេះខ្លាំងព្រោះខ្លាចកូនខ្លៅ ហុចប៊ិកសៀវភៅប្រដៅគ្រប់គ្រា

II.  ជូនប្រើសម្តីគ្រោតគ្រាតគគ្រើម ខ្លាចកូនភ្លើតភ្លើនខើចខ្លីវិជ្ជា ភាពយុវវ័យផុយស្រួយណាស់ណា ពុកម៉ែស៊ូគ្រាំស៊ូគ្រា រកលុយឈឺជាឲ្យកូនរៀនចប់

R.  ១២ឆ្នាំនេះ នឿយហត់ប៉ុណ្ណា សង់ស្ពានវាសនាចារលើបាក់ឌុប កូនរៀនឲ្យចេះហើយខំឲ្យជាប់ ពុកម៉ែរកលុយតត្រុក យកឲ្យកូនរៀនត្រួសត្រាយផ្លូវត្រូវ

III.  ញើសឈាមពុកម៉ែស៊ូហូរតក់ៗ សុខចិត្តសម្រក់ក្នុងប៊ិកកូនពៅ ជួយកាន់ដៃកូនពេលសរសេរទៅ ភ្លឺផ្លេកដូចមាសឆ្អិនឆ្អៅ ថ្លៃថ្លាណាស់ពៅទឹកប៊ិកពណ៍ឈាម

មើលទាំងអស់

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន