ទឹកភ្នែកធូរថ្លៃ - ម៉ៅ ហាជី

អ្នកតែង: | ប្រភេទ: Beat | ពេញនិយមបំផុត : 8.013 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5231512# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   មានតែអ្នកខូចចិត្តដូចគ្នាទេទើបយល់អារម្មណ៍មួយនេះ ថាពេលនេះខ្ញុំឈឺចាប់ម្តេចខ្លះពេលដែលគេក្បត់សាវ៉ា នៅមុខយើង គេប្រាប់ថាស្រលាញ់យើង ក្រោយខ្នងយើងមិនដឹងគេស្រលាញ់អ្នកណា ស្រួលមិនស្រួលដើរអួតគេថាអត់មានសង្សារផងដឹង

II.  គេរត់មករកខ្ញុំតែពេលគេស្រ្តេសទោម្នេញ ខ្ញុំលួងហើយគេក៏រត់ទៅវិញមុខខ្ញុំក៏លែងសម្លឹង ខ្ញុំអន់ចិត្តគេថាខ្ញុំស៊ាំ ដល់ពេលខ្ញុំទ្រាំមិនស្តីថាមិនស្រែកតវ៉ាគេបែរជាខឹង ហើយថាមកពីចារឹកខ្ញុំអញ្ចឹងទើបគេពិបាកនៅ

III.  គិតទៅធ្វើអីក៏ខុសនៅស្ងៀមក៏ខុសមិនដែលចេះត្រូវក្នុងចិត្តពាលពៅទុកបងជាអ្វីប្រាប់បានទេ កន្លងមកធ្លាប់ស្រលាញ់ខ្ញុំខ្លះទេ ដឹងខ្លួនទេធ្វើបាបរូបបងពេកហើយ​ ហូ...

R.  ឬមនុស្សគ្មានតម្លៃសូម្បីទឹកភ្នែកក៏ធូរថ្លៃ យំស្ទើរលិចផែនដីក៏គេមិនខ្ចីខ្វល់ តាមពិតរូបគេទុកយើងជាកាកសំណល់ដែលប្រុងបោះបង់ចោល ព្រោះទឹកភ្នែកបងដែលស្រក់មុខអូនវាធូរថ្លៃ ទើបចិត្តស្រីមិនដាច់អាល័យទៅបាត់គ្មានស្រមោល ឲ្យជីវិតបងសែនតែលតោល រស់ក្នុងភាពឯកោបែបនេះ X2

មើលទាំងអស់

ព័ត៌មាន ម៉ៅ ហាជី

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន