ទំពែកគ្រូសូត្រ  - ខ្ញុង

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 7.717 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5231671# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.(ស) រលកក្រាំងយំត្រូល បងអើយក្អែកបូលឡូវៗ(២ដង) ព្រោះតែគំនិតឪឲ្យកូនមានប្ដីក្បាលទំពែក ឱណាៗក្អែកណាឲ្យកូនមានប្ដីក្បាលទំពែក កូនមុនបានជាស៊យ ចាំមើលកូនក្រោយឲ្យវាប្រកែក ឲ្យកូនយកប្ដីក្បាលទំពែក ព្រោះតែគំនិតឪវា ឱណាៗក្អែកណាព្រោះតែគំនិតឪវា

II.(ប) ម៉ែមីនាងកុំថាអញ្ចឹងប្រយត្ន័ខ្ញុំខឹងខ្ញុំមិនថា(២ដង) ចាស់បុរាណបានពោលថា ទំពែកនេះណាច្រើនតែគ្រូសូត្រ ឱណាៗនាងណា ទំពែកនេះណាច្រើនតែគ្រូសូត្រ ទំពែកក៏ទំពែកចោះ ស្រណោះឲ្យតែចិត្តស្លូតបូត(២ដង) ទំពែកច្រើនជាងគ្រូសូត្រ សមជាងកូនចៅដកស្កូវដែរ ឱណាៗនាងណា សមជាងកូនចៅដកស្កូវដែរ

III.(ស) ឪមីនាងឯងថាអញ្ចឹងចាំមើលយប់នឹងខ្ញុំធ្វើតាប៉ែ(២ដង) ធ្វើមួយពាងមិនឲ្យស៊ីទេ ព្រោះតែគំនិតគាត់ឯងអញ្ចឹង ឱណាៗក្អែកណា ព្រោះតែគំនិតគាត់ឯងអញ្ចឹង

IV.(ប) ម៉ែមីនាងមិនឲ្យខ្ញុំស៊ី ខ្ញុំក៏អត់មានប្រកាន់ខឹង(២ដង) ចាំមើលដល់រងាអ្ហើយយប់នឹង លែងឲ្យបានកាន់អន្សមជ្រូក ឱណាៗនាងណា លែងឲ្យបានកាន់អន្សមជ្រូក

V.(ស) ឪមីនាងមិនឪ្យខ្ញុំកាន់ ខ្ញុំក៏ខ្ពើមយកដៃទៅលូក(២ដង) ចាំមើលអាកោរឡើងប៉ិនតាឡោក អ្នកណាមកឈ្ងោកឃើញមិនបាន ឱណាៗក្អែកណា អ្នកណាមកឈ្ងោកឃើញមិនបាន

VI.(ប) ម៉ែមីនាងចំហ៊ុយអាកោរ គេដាក់នឹងពែងឯងដាក់នឹងចាន(២ដង) អីយ៉ាស់អាកោរនាង ឡើងស្មើមាណ អាណិតដាសបងឲ្យស៊ីផង ឱណាៗនាងណា អាណិតដាសបងឲ្យស៊ី

VII. (ស) ប្រុសអើយប្រុសចង្រៃ នឹកឡើងចង់ដំបង(២ដង) ច្រើនគ្រាអ្ហើយច្រើនដង នៅតែជៀសអូនមិនរួច ឱណាៗក្អែកណា នៅតែជៀសអូនមិនរួច

VIII.(ប) ម៉ែមីនាងចង់ឲ្យបងជៀស ទាល់តែនៅព្រៃឬស្សីខួច(២ដង) អ្នកណាជៀសឯងម្ដេចរួច បើគួចចិត្តគ្នាម្លឹងៗ ឱណាៗនាងណា បើគួចចិត្តគ្នាម្លឹងៗ

មើលទាំងអស់

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 145

សិល្បករជាច្រើន

Town CD Vol 146

សិល្បករជាច្រើន

Sunday CD Vol 248

សិល្បករជាច្រើន

Town CD Vol 142

សិល្បករជាច្រើន