នឹកអ្នកមានគុណពីចម្ងាយ - ស៊ុន ស្រីពេជ្រ

អ្នកតែង: | ប្រភេទ: Beat | ពេញនិយមបំផុត : 9.267 | ទាញយក: 0

អត្ថបទចម្រៀង

I. កូននឹកពុកម៉ែនឹលពន់ពេក ដេកហូរទឹកភ្នែកទឹកភ្នែកនៅស្រុកគេ ភ្ជុំបិណ្ឌៗឆ្នាំនេះកូនមិនបានទៅផ្ទះទេ មានតែនឹកពុកនឹកម៉ែនឹកពីឱចម្ងាយ

II. សុខទុក្ខយ៉ាងណាអ្នកមានគុណ ការងារណាធ្ងន់គួរតែសម្រាកកាយ ព្រោះលោកៗវ័យចាស់មិនមាំដូចមុនទៀតឡើយ​ បើឈឺលោកកុំបណ្ដោយប្រញាប់ទៅទិញថ្នាំ

R. ដល់ថ្ងៃចុងខែកូនបើកប្រាក់ កូនផ្ញើជូនអ្នកមានគុណជាប្រចាំ មានប្រាក់ៗធ្វើបុណ្យ សាងកុសលរំដោះកម្ម ជាតិក្រោយកូនប្រាថ្នាសុំកើតជាកូនលោកទៀត

III. លើកដៃបួងសួងបន់ទេវតា ជួយថែរក្សាគ្រួសារនិងមិត្តញាតិ ឱ្យជួបតែក្ដីសុខសាន្តកុំបីមានទុក្ខបៀនបៀត ទោះបីរូបកាយកូនឃ្លាតតែចិត្តនៅក្បែរលោក

(ភ្លេង... ច្រៀង R, III ម្ដងទៀត)

 

មើលទាំងអស់

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 145

សិល្បករជាច្រើន

Town CD Vol 146

សិល្បករជាច្រើន

Sunday CD Vol 248

សិល្បករជាច្រើន

Town CD Vol 142

សិល្បករជាច្រើន