នៅក៏ឈឺទៅក៏ឈឺ  - កែវ វាសនា

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.080 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5570537# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   ចង់ហៅពួកម៉ាកជិតស្និទ្ធបួនប្រាំនាក់ ទៅអង្គុយមាត់សមុទ្រ ចង់ដកដង្ហើមស្រូបយកខ្យល់បរិសុទ្ធ ក្រែងបានស្រឡះខួរក្បាល ចង់ជិះទូកទៅលេងកោះពីរបីថ្ងៃ ចង់ស្ទូចត្រីឲ្យធូរស្រាល ចង់បំភ្លេច ចង់រត់គេចពីស្នេហា ស្នេហាដែលមិនច្បាស់

II.  មានអារម្មណ៏ថាខ្លួនឯងឆោតពេកហើយ គេឲ្យធ្វើអ្វីក៏ធ្វើ ពេលនេះទើបដឹងខ្លួនថាគេបោកប្រើ វាឈឺចាប់ខ្លាំងណាស់ គេថាគ្រប់យ៉ាងគឺខ្ញុំយល់ច្រឡំ គេថាគឺខ្ញុំ គិតផ្តេសផ្តាស គេគ្រាន់លេងសើចហៅឈ្មោះខ្ញុំថាជា​ Crush មិនបានត្រូវជាស្អី

R.  នៅទៀតក៏ឈឺ ទៅក៏ឈឺ នៅក៏ឈឺ ទៅក៏ឈឺ ធ្វើម្តេចទៅបើក្នុងចិត្តនៅនឹកដល់រូបស្រី ចង់តាំងចិត្តស្អប់ ចង់បញ្ចប់ ចង់កោសលុបរាល់អ្វីៗ ចិត្តចង្រៃនៅតែតថ្លៃឲ្យនឹកលើសដើម

III.  តើដល់ពេលណា ដល់ថ្ងៃណា ដល់ខែណា ដល់ឆ្នាំណា​ អាចធម្មតាត្រឡប់ទៅធ្វើការបានដូចដើម បើក្នុងពេលនេះវេលានេះម្នាក់នេះស្ទើរគ្មានដង្ហើម ពិបាកផ្តើមរាប់អានជាមិត្តដូចពីមុនណាស់

មើលទាំងអស់

ព័ត៌មាន កែវ វាសនា

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន