អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.289 | ទាញយក: 0
I. គេគ្រប់គ្នាតែងសួរអូន ម្ដេចក៏អូនល្ងង់ម្ល៉េះ ដឹងហើយថាសង្សារកំពុងក្បត់ គេមានស្រីផ្សេង ម្ដេចក៏អូនមិនលែង រកអ្នកផ្សេងមកជំនួសបងទៅ
R. ឆ្លើយតបទៅគេមិនរួច លួចទឹកភ្នែកម្នាក់ឯង ដើមទ្រូងអួលណែន ខំប្រឹងទប់អារម្មណ៍ខ្លួន មិនខឹងគេដែលសួរនាំ ដឹងម្យ៉ាងទេស្ងួន គឺអូនមិនអាចរស់គ្មានបង
II. អូនព្យាយាមថែបងអស់ពីចិត្ត គ្មានសល់អ្វីសម្រាប់ខ្លួនឯងទេ ទោះបីបងទុកអូនមិនស្មើររូបគេ សុំតែម្យ៉ាងទេកុំទៅណាចោលអូន
III. ធ្វើយ៉ាងម៉េចបើអូនបំភ្លេច បំភ្លេចបងមិនបាន ត្រឹមហាមចិត្តមិនឲ្យក្បែរ ក៏អូនកែមិនបានផង លុបនួនល្អងមិនបាត់ពីចិត្ត លុបអតីតមិនអស់ពីខ្លួន ឲ្យភ្លេចស្ងួនដូចឲ្យភ្លេចដកដង្ហើម
IV. សុំត្រឹមតែមួយនាទី តបក្ដីស្រលាញ់អូនក្នុងមួយថ្ងៃបានតែប៉ុណ្ណឹងក៏គិតថាគ្រប់គ្រាន់ ឲ្យតែបងនៅទុកអូនជាមនុស្សម្នាក់ក្នុងបេះដូង ពេញចិត្តសម្រាប់ជីវិតមនុស្សម្នាក់នេះ