បងនឹងប្រាប់គេថាអូនបែកបងហើយ - កែវ វាសនា

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.502 | ទាញយក: 0

អត្ថបទចម្រៀង

I.   បង្ហូរទឹកភ្នែកដល់ណា បើអូនមានចេតនាធ្វើបែបហ្នឹង ទាំងបងទាំងគេលួចសម្គាល់ដឹង ថាចិត្តព្រលឹង​ មិនដឹងសម្រេចជ្រើសយកអ្នកណា

II.  គេនោះកំពុងខូចចិត្ត ពេលដឹងការពិតអូនមានសង្សារ អូនក្បត់ប៉ះចំអ្នកស្មោះស្នេហា បងជាសង្សារ មិនអាចទ្រាំមើលគេឈឺផ្សាព្រោះស្រី

R.  បងនឹងប្រាប់គេថាអូនបែកបងហើយ ហេតុផលបងមិនចង់ឲ្យគេនោះខូចចិត្ត ជ្រើសយកតែម្នាក់គ្រប់គ្រាន់សម្រាប់ជីវិត កុំព្យាយាមតាំងចិត្ត យកបងយកគេស្របនៅក្នុងពេលតែមួយ

Ri. បងនឹងប្រាប់គេថាអូនស្នេហ៍គេណាស់ បងប្រាកដក្នុងចិត្តច្បាស់គេនឹងជឿជាក់ សង្ឃឹមថាអ្នកខូចចិត្តមានតែបងម្នាក់ កុំឲ្យជាប់ជំពាក់ លើមនុស្សដែលទើបស្រលាញ់លើអូន ដូចគេ

III.  ពេលគេមកសុំស្នេហ៍អូន ម្តេចស្ងួនមិនប្រាប់ថាមានសង្សារ នៅឆ្លើយឆ្លងផ្តោះផ្តងពាក្យស្នេហា ឲ្យគេជឿថា អូនមានចេតនាស្នេហ៍លើគេដែរ

IV. ពេលនេះអ្វីៗហួសហើយ គេបានទទួលចម្លើយអូនស្នេហ៍ ពេលដឹងថាអូនបងកំពុងថែ គេនោះឈឺទេ បើស្នេហ៍គេប្រគល់ឲ្យអស់ដូចបង

មើលទាំងអស់

ព័ត៌មាន កែវ វាសនា

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន

Town CD Vol 141

សិល្បករជាច្រើន

Sunday CD Vol 254

សិល្បករជាច្រើន

Sunday CD Vol 253

សិល្បករជាច្រើន