បងមិនបែកទេ - កែវ វាសនា

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 9.006

អត្ថបទចម្រៀង

ចុច *1772*5231515# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I. កុំបង្ខំឱ្យបងធ្វើអ្វីដែលមិនចង់ធ្វើ គ្មានន័យទេ ព្រោះក្ដីសុខបងគឺពេលដែលបាននៅក្បែរមាសមេ ដឹងផងទៅ កុំបាច់ព្យាយាមនែនាំគេឱ្យបងស្គាល់ ចង់ពង្វាងផ្លូវទៅមិនរួច បើបងយល់ព្រមស្រឡាញ់គេ មានតែឆ្គួត កុំអួតគេពេក

R. បងដឹងខ្លួនឯងច្បាស់ខ្លាំងណាស់ថាជាអ្នកណា ហើយត្រូវការអ្វី ក៏ដឹងថាជីវិតពេលមួយដែលគ្មានរូបស្រី ឯកាហួសទឹកភ្នែក បេះដូងមួយនេះធ្លាប់តែស្ដាប់ពាក្យផ្អែមល្ហែម មិនធ្លាប់បានស្ដាប់ ពាក្យមួយថាបែក វាច្បាស់ជាមានអារម្មណ៍ថាដូចចម្លែក បើសិនឮពាក្យហ្នឹង និយាយគ្នាតាមសម្រួលកុំទាន់ម៉ួម៉ៅ កុំឆេវឆាវយល់តែចិត្តខ្លួនឯងអី ស្នេហាយើងចាប់ផ្ដើមពិបាកខ្លាំងណាស់ថ្លៃ កុំចប់ដោយងាយៗ

II. បងមិនបែកទេ មិនព្រមបែកទេដេកចាំទៅ នៅក្បែរអូនរហូតទាល់តែចាស់សក់ស្កូវ ឈឺប៉ុណ្ណាក៏អាចទ្រាំបាន បងទ្រាំឈឺចុកចាប់ ទោះស្លាប់នៅសល់តែវិញ្ញាណ ក៏បងដាច់ខាតមិនទៅណាឆ្ងាយកល្យាណ នៅតែតាមស្មោះតាមរំខាន មិនប្រែប្រួល

(ភ្លេង... ច្រៀង R, II) ​ ទោះជួលបងឱ្យលុយប៉ុន្មាន ក៏មិនបែក...

 

មើលទាំងអស់

ព័ត៌មាន កែវ វាសនា

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន