បងសុខចិត្តធ្វើមនុស្សភ្លើ - ណារិន

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.693 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5231529# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I. បងសុខចិត្តធ្វើល្ងីល្ងើ មនុស្សដែលភ្លើក្នុងបេះដូងស្រី ទោះត្រូវឈឺរាល់ថ្ងៃ ក្បែរៗក្ស័យក៏ពេញចិត្តដែរ ទ្រាំបិទភ្នែកបិទត្រចៀកឲ្យតែបាននៅហៀកមាសមេ ដឹងខ្លួនថាអស់សិទ្ធិថែ សុំត្រឹមក្បែរស្នេហា

II. បងសុខចិត្តធ្វើមនុស្សមោក ព្រមអោយបោកពីដើមដល់ចប់ ល្អជាងអោយអូនស្អប់ ស្អប់លែងអោយឃើញមុខជីវា ចង់អោបគេក៏អោបទៅ មិនបាច់ខ្លាចចិត្តបងទេណា ព្រោះបងហូរទឹកនេត្រាក្លាយជារឿងធម្មតាទៅហើយ

R. មិនថាអូនខ្វល់ចាត់ទុកបងគឺជាអ្វី សំខាន់អោយតែរូបថ្លៃគិតថាសាកសមបងមិនខឹងឡើយ បងដឹងថាត្រាណត្រើយទើសទាល់ បងទទួលស្គាល់ថារំខាន តើឲ្យបងធ្វើម៉េចកល្យាណ បើបំភ្លេចអូនមិនបានសោះ អង្វរកុំលុបឈ្មោះបងពីបេះដូងអូនអី

III. បងសុខចិត្តធ្វើមនុស្សភ្លើក៏ប្រសើរជាងបាត់បង់អូន ព្រមលះបង់ព្រោះអូន ទោះស្លាប់ខ្លួនក៏នៅតែស្មោះ បើធ្វើបែបនេះហៅល្ងង់ សុខចិត្តល្ងង់ម្នាក់ឯងទៅចុះ បើជីវិតបងនៅរស់ បងនៅតែស្មោះអូនរហូត

មើលទាំងអស់

ព័ត៌មាន ណារិន

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន

Town CD Vol 141

សិល្បករជាច្រើន

Sunday CD Vol 254

សិល្បករជាច្រើន

Sunday CD Vol 253

សិល្បករជាច្រើន