បេះដូងម៉ែ - ឆាយ វីរៈយុទ្ធ

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 11.114 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5570630# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   ម៉ែត្អូញកូនអើយ កូនឲ្យម៉ែយំទៀតហើយ ឬមួយចង់ឲ្យ ម៉ែអាយុខ្លីស្លាប់បាត់ឆាប់ៗ កុំចាំគ្មានម៉ែទើបចេះកែខ្លួន យឺតហើយគ្រាន់ប្រាប់ ខ្ញុំបានត្រឹមតែស្តាប់ ស្តាប់រួចហើយរឹតផ្គើនលើសដើម

II.  ជាក្មេង ឈាមរាវមិនស្គាល់បាបបុណ្យ ឲ្យអ្នកមានគុណ រស់រងទារុណ ស្ទើរផុតដង្ហើម ម៉ែយំបោកខ្លួនចង់ឃើញកូនល្អ ដូចកាលគ្រាដើម តែនៅមិនភ្ញាក់ខ្លួន​ កាន់តែធុញទ្រាន់លែងចង់មានម៉ែ

R.  ឮម៉ែស្តីថាម្តងៗ ក្តៅដូចគេចាក់សាំងដុត ក្តាប់ដៃខាំមាត់ មនុស្សចាស់រឿងច្រើនម្លេះទេ សម្លេងរអ៊ូ ឲ្យខ្ញុំខឹងលែងចង់ចូលក្បែរ ដើរបាត់ៗឲ្យម៉ែ រស់នៅម្នាក់ឯងឯកា

III.  ខ្ញុំអើយ ជាតិនេះសាងបាបធ្ងន់ណាស់ ទំរាំដឹងខុស ម៉ែធ្លាក់ខ្លួនរស់ វេទនាខ្លោចផ្សា ចិត្តម៉ែខ្ទិចខ្ទាំដោយសារអាកូន ចង្រៃនេះណា តែម្តាយលើលោកា កូនខុសយ៉ាងណា ក៏ព្រមអភ័យ

មើលទាំងអស់

ព័ត៌មាន ឆាយ វីរៈយុទ្ធ

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម