បែកអូនដូចខាំគ្រាប់មីន - ចឺម

អ្នកតែង: | ប្រភេទ: Beat | ពេញនិយមបំផុត : 8.695 | ទាញយក: 0

អត្ថបទចម្រៀង

I. ដង្ហើមបងនៅតែដក អូននៅតែខកបំណង ព្រោះបងមិនព្រមបែកទេ ដេកចាំទៅ អូ... ហូ... ចាំសក់ស្កូវប្រហែលបងព្រមបែកដឹង

R. ចង់ថាបងថោកក៏ថោកទៅ តែបងថោកលើតែពៅម្នាក់ សម្រាប់អ្នកផ្សេង បងមនុស្សស្មោះហ្នឹង ខុសអីតែអូនម្នាក់គត់ ដែលនៅដឹង ពីចិត្តបង

II. លះបង់អស់ហើយ នៅតែជីវិតបងមួយទេ ទុកមើលថែនួនល្អង ខុសត្រូវយ៉ាងណា អាចជេរស្ដី អាចវៃបង តែស្នេហ៍ស្នង កុំសុំបែកគ្នា

III. ឲ្យបែកពីអូន​ ដូចជាឲ្យបង ខាំគ្រាប់មីន ពាក្យនេះសាហាវ ជាងអាវុធនុយក្លេអ៊ែ អូនជាម្ចាស់ក្ដីសុខបង បងត្រូវការពុំងា បើបែកគ្នា លុះត្រាដផែនដីរលាយខ្ទេច

IV. តើអូនមិនចេះស្ដាប់ខ្មែរទេអីអូនសម្លាញ់ បងបង្រៀន ក ខ ឡើងវិញកុំឲ្យភ្លេច ចេះសរសេរពាក្យស្មោះទេ? គេសរសេរយ៉ាងម៉េច សាកគិតបន្តិច អូននឹងយល់ អារម្មណ៍បង

(ភ្លេង... ច្រៀង R, II, III, IV, III, IV)  បញ្ចប់: សាកគិតបន្តិច អូននឹងយល់ អារម្មណ៍បង

មើលទាំងអស់

ព័ត៌មាន ចឺម

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 145

សិល្បករជាច្រើន

Town CD Vol 146

សិល្បករជាច្រើន

Sunday CD Vol 248

សិល្បករជាច្រើន

Town CD Vol 142

សិល្បករជាច្រើន