បោះបាយបិណ្ឌជុំគ្នា - រ៉ូលីន ft ស៊ុន ស្រីពេជ្រ ft ស៊ីរីកា

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 9.266 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5231744# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   យប់នេះប្រញាប់គេងទៅណាអូន ស្អែកក្រោកម៉ោង៤ ទៅបោះបាយបិណ្ឌជុំគ្នា X2 ប្រញាប់រូតរះកុំនៅរេរា ព្រឹកស្អែកច្បាស់ជា គេងស្ពឹកក្រោកមិនរួចឡើយ

II.  បងប្អូនយើងទើបតែជួបជុំគ្នា មាមីងនឹកនា ទើបជក់ជជែកបន្តិចហើយ X2 មុជទឹកចងមុងរួចទាញខ្នើយកើយ កុំបីកន្តើយ ក្រោកឡើងជួយដាស់គ្នាផង

III.  ព្រឹកនេះក្រោកឡើងដាំបាយដំណើបមុន មិនគេងទំរន់​ ងើបក្រោយជួយស្រាយមុងផង X2 ជួងវត្តបន្លឺឮសូរផ្ទួនៗ យើងប្រុងប្រៀបខ្លួន ឈ្ងុយបាយដំណើបណាស់ណ៎

IV. យប់នេះខែភ្លឺខ្យល់ក៏ត្រជាក់ ពិលមួយបីអ្នក ដើរកាន់ដៃគ្នាទៅវត្ត X2 ដៃយួរចានស្រាក់ពាក់ស្បែកជើងផ្ទាត់​ ឆ្កែលូកុំមាត់ យើងដើរអែបៗមាត់អូរ

V.  ដណ្តប់អាវក្រាស់គ្របស្បៃផាហ៊ុម រងារពេកពន់ ដើរកាត់ទឹកដក់ដានគោ X2​ សំនៀងបទស្មូត្រតាមខ្យល់ជំនោរ ឮហើយអាសូរ ត្រជាក់ព្រឺដល់ឆ្អឹងខ្នង

VI. លើកចានបាយឡើងចាំសូត្រតាមលោក រួចហើយយើងពូត លាយចេកសណ្តែកល្ងដូង X2 ដង្ហែរទក្សិណបោះទៅជើងត្បូង ឧទ្ទិសបួងសួង ដូនតាងាកក្រោយឲ្យពរ

មើលទាំងអស់

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន

Town CD Vol 141

សិល្បករជាច្រើន