អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 7.935 | ទាញយក: 0
ចុច *1772*5231730# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ត្របកបុផ្ផារុះរោយក្រោមភ្លៀង ដូចខ្ញុំខំស្រែកច្រៀង ផ្ញើរបទចម្រៀង ទាំងឈឺដួងចៃ បេះដូងដុះស្លាប ឆាបស្នេហ៍ពងទាទឹកត្រី យើងញុំាក្រោមខែស្បថស្បែលើកដៃ ក្រខ្សត់ម្តេចក្តីក៏នៅស្មោះបង
II. ក្រពះតូចតន់វាខ្លាចហូបខ្យល់ ស្នេហ៍ពិតទៅមិនដល់ កុំដៀលដេញដោលអាណិតអូនផង ជ្រើសរើសផ្លូវណា តាមគ្រួសារត្រូវខុសលើបង តែអាចសង់ប្រាសាទបេះដូង បើអូនតាមបងសង់ខ្ទមទឹកភ្នែក
R. ឱ! តាស្រម៉ូមខ្ញុំខ្លាចតាណាស់ តានៅក្នុងក្រដាស អត់ចេះនិយាយតែអាចលួងលោម គេយកដុល្លាបត់ធ្វើជាផ្កាហុចឲ្យម្តាយអូន ខ្ញុំប្រគល់ដៃពាក់ខ្នោះបេះដូង ស្ម័គ្រចិត្តក្លាយខ្លួនជាឈ្លើយស្នេហ៍ថ្មី
III. ទឹកភ្នែកខ្ញុំហូរតែខំប្រឹងសើច ភ្លេងការលន្លង់លង្លោច គ្រប់គ្នាមើលដូច ខ្ញុំរំភើបក្រៃ ទាសករផ្លូវចិត្ត សុំបិទចាក់សោនិស្ស័យ ប្រវត្តិស្នេហ៍បកប្រែកាឡៃ សង្ឃឹមប្រុសថ្លៃមកញុំាការផង