ពីបាកត្រលប់ក្រោយ - អ៊ីវ៉ា

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 9.508 | ទាញយក: 0

អត្ថបទចម្រៀង

I.   ចិត្តមិនដាច់ពិបាកនឹងបែក ទើបអូនយល់ព្រមទទួលពាក្យអង្វរ ជាច្រើនដងដែលបងក្បត់ បង្កើតរឿងមិនល្អ អូនត្រដរបើកភ្នែកទ្រាំឈឺ តែពេលនេះផ្លូវស្នេហ៏ត្រូវចប់ ពិបាកត្រឡប់ក្រោយទទួលបងម្តងទៀត ទុកពេលឲ្យកែខ្លួន មាសស្ងួននៅតែឆ្លៀត ក្បត់ថែមទៀតបំពេញចិត្តខ្លួនឯង

II.  តើបងរកអ្នកណាស្មោះដូចអូន ហេតុអ្វីស្ងួនធ្វើឲ្យអូនទឹកភ្នែក ស្ងួតខ្សោះអស់ពីខ្លួន ជ្រែកកាត់ទ្រូងរហែក ពេលនេះតាំងចិត្តបែកមិនស្តាយក្រោយឡើយ

R.  ខ្ទេចបេះដូង គេចចេញឲ្យផុតពីរូបបង ស្រាយចំណងបញ្ចប់ឈប់ទទួល គ្មានអ្នកណាទ្រាំចិត្តប្រែប្រួល ជ្រួលជ្រើមរកតែក្បត់មិនចេះចប់សោះឡើយ

III.  ទោះត្រូវបញ្ចប់ទាំងឈឺចាប់ក៏ត្រូវព្យាយាមភ្លេចត្រាណត្រើយ អស់ហើយចិត្តស្នេហ៏បងពេលនេះ​ បើជ្រុលក្បត់ទៅហើយបងកុំមកយកលេស ដោះស្រាយគ្រប់បញ្ហា ព្រោះបានបញ្ចប់ទៅហើយ

មើលទាំងអស់

ព័ត៌មាន អ៊ីវ៉ា

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន