ព្រលឹមខ្ញុំកំពុងដេក - ម៉ៅ ហាជី

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.318 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5231731# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   ព្រលឹមខ្ញុំកំពុងដេក ម៉ែគាត់ក៏ស្រែកក្រោកឡើងអាវ៉ា ខ្ញុំក៏តបម៉ែហៅទៅណា ម៉ែគាត់ប្រាប់ថាជួយកាត់ស្លឹកចេក ព្រលឹមកំពុងដេកស្រួល យាយលូកដៃមួលខ្ញុំក៏បើកភ្នែក នែ៎!​ អាចៅកុំខ្ជិលខ្លាំងពេក ជួយកាត់ស្លឹកចេក ស្អែកភ្ជុំធំហើយ ស្អែកភ្ជុំៗធំហើយ

II.  ម៉ោងដប់ម៉ែប្រើកោសដូង ចំតិតចំតូងហត់ណាស់លោកអើយ ឯពុកខ្ញុំក៏មិនកន្តើយ ដងទឹករួចហើយក៏ទៅពុះអុស យាយខ្ញុំក៏មិនទំនេរ ស្លឹកមួយចង្អេរជូតទាល់តែអស់ ក្រលេកមើលម៉ែខ្ញុំឯណោះ សកម្មអស់ទាស់រៀបចំស្នូលនំ រៀបចំៗស្នូលនំ

III.  ពេលយាយនិងម៉ែផ្តើមវេច ម៉ែស្រែកកុំគេចនៅស្ងៀមមួយដុំ ចង្កាត់ភ្លើងដាំទឹកស្ងោរនំ នំគមនំអន្សមច្រើនណាស់កូនអើយ ក្រោយមកនំក៏បានឆ្អិន ខ្ញុំក៏បានកិនដោយមិនកន្តើយ គិតទៅសប្បាយដល់ហើយ ភ្ជុំបិណ្ឌម្តងៗសប្បាយវេចនំ សប្បាយៗវេចនំ

IV. ភ្ជុំបិណ្ឌឆ្នាំនេះសប្បាយ បងប្អូនជិតឆ្ងាយវិលមកជួបជុំ ហើយផ្ទះគេក៏ដូចផ្ទះខ្ញុំ មីងមារអ៊ុំៗជុំគ្នាអ៊ូអរ រូបខ្ញុំជិតជួបមិត្តភក្តិ ញញឹមរាក់ទាក់ដោយចិត្តស្មោះស ជុំគ្នាអបអរសាទរ សាទរពិធីបុណ្យភ្ជុំបិណ្ឌយើង ពិធីបុណ្យភ្ជុំបិណ្ឌយើង

មើលទាំងអស់

ព័ត៌មាន ម៉ៅ ហាជី

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម