ព្រះរស់អង្អែល - ស៊ុន ស្រីពេជ្រ

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.060 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5231748# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   ហៃអេអើយ... ហៃអេអឺងអើយ... សូរិយាគោចរស្រះពណ៏យាងចេញ ទឹកហូរខ្មួលខ្មាញ់ភទ្របងដល់ហើយណា ហៃអេអើយ ទេសភាពភូមិស្រុកនៅតាមដងផ្លូវ សន្សើមជាប់នៅត្របកសន្លឹកផ្កា​ អឺងអើយៗ ខ្យល់បក់ត្រជាក់កាច់ទំលាក់ទងផ្កា ផ្សព្វផ្សាយគន្ធាចាបពោកឪស្រែកយំ ហៃអេអើយ វេលាប្រពៃស្កាត់រកគ្រួសារ សម្រាកកិច្ចការត្រឡប់មកជួបជុំ អឺងអើយៗ ពុកម៉ែតាយាយសប្បាយឪវេចនំ ចម្រៀងបុណ្យភ្ជុំច្រៀងដាក់ឪកូនខ្មែរ ហៃអេអើយ បងភ្លេងខ្ញុំច្រៀងផ្ញើរជាតិខេមរា ឮដល់ទីណាសូមផ្ញើរផងដែរ អឺងអើយៗ មិនថានៅក្រុងមិនថាឪនៅស្រែ ទោះនៅស្រុកគេក៏គង់តែនឹកគ្នា អឺងអើយ...

II.  ហៃអេអឺងអើយ... សូរសៀងបំពេរកុលបុត្រប្រុសស្រី សាធុពរជ័យក្រោមដៃអ្នកមានគុណ ហៃអេអើយ ដៃថ្នមច្បូតសក់អង្អែលកេសា ប្រោសព្រុំករុណាគុណលោកអើយសែនធ្ងន់ អឺងអើយ បីបាច់ថែរកូនលីសែងរែកពន់ ដូចក្បង់ផ្កាឈូកស្រោចលើរាង្គកាយ ហៃអេអើយ ព្រះរស់អង្អែលឲ្យមានសិរី ឧបទ្រុបចង្រៃជ្រុះចេញឪហើរឆ្ងាយ អឺងអើយៗ បារមីបរិសុទ្ធចេញពីរាង្គកាយ កូនៗទាំងឡាយត្រូវតែចងចាំ ហៃអេអើយ បងភ្លេងខ្ញុំច្រៀងផ្ញើរជាតិខេមរា ឮដល់ទីណាសូមច្រៀងឪផ្តែផ្តាំ អឺងអើយៗ ក្មេងចាស់ប្រុសស្រីយុវវ័យគ្រប់ជំនាន់ ថែអ្នកមានគុណឲ្យទាន់ខែភ្លឺ អើយ...

III.  ហៃអេអើយ... ព្រះសូរ្យចែងចាំងបាំងភ្នំព្រះសុមេរុ​ មិនអាចបាំងខែគុណម៉ែពុកយើងឡើយ អើយ... ទៅវត្តធ្វើបុណ្យជាមួយព្រះសង្ឃ ព្រះរស់រហង់កូនកុំរំលងឡើយ អឺងអើយៗ ដឹងគុណពុកម៉ែប្រពៃឪថ្ងៃក្រោយ នឹងហុចបុណ្យឲ្យតដល់កូនចៅយើង ហៃអេអើយ បាទដៃទាំងគូដ៏មានពុទ្ធិ បារមីមួយនេះលើករាសីកូនឡើង អឺងអើយៗ រងជាកុសលផ្តល់ឲ្យកូនរុងរឿង រកស៊ីថ្កុំថ្កើងចម្រើនឪរីកសាយ ហៃអេអើយ​ បទភ្លេងនិពន្ធជូនបុណ្យខេមរា កុំភ្លេចវេលាក្នុងគ្រានេះឡើយ អឺងអើយៗ ភទ្របទបុណ្យភ្ជុំសព្វជនទាំងឡាយ កុំភ្លេចទៅឲ្យព្រះរស់យើងអង្អែល អើយ...

មើលទាំងអស់

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន

Town CD Vol 141

សិល្បករជាច្រើន

Sunday CD Vol 254

សិល្បករជាច្រើន

Sunday CD Vol 253

សិល្បករជាច្រើន