មនុស្សល្អៗ ស្រលាញ់មិនកើត - អ៊ីវ៉ា

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.372 | ទាញយក: 0

អត្ថបទចម្រៀង

I.   តើមានមនុស្សស្រីប៉ុន្មាននាក់ ដែលធ្លាប់ធ្លាក់ខ្លួនឈឺចាប់ដូចខ្ញុំ​ ជាការឈឺចាប់ដែលគេគិតថាសម ទោះយំគ្មានអ្នកអាណិត​ មនុស្សល្អៗខ្ញុំមើលរំលង បេះដូងនេះដូចឆ្កួតមិនចេះគិត អ្នកផ្សេងគេប្រាប់មិនទទួលការពិត បែរបិទភ្នែកស្រលាញ់មនុស្សខូច

II.  ទៅស្រលាញ់មនុស្សប្រុសខូច ដឹងរួចហើយថាបែបណា តែអារម្មណ៏មួយនេះនៅជំនះចង់ឈ្នះគ្រប់គ្នា ជឿថាគេឈប់សាវ៉ា ទាំងដឹងថាគ្មានថ្ងៃទៅរួច ចុងក្រោយទឹកភ្នែកម្នាក់ឯង

R. មនុស្សប្រុសល្អៗ ស្រលាញ់មិនកើតទេ ពេញចិត្តតែមនុស្សដែលស្មោះត្រឹមការសម្តែង​ គេយកផ្អែមមកបោកចិត្តឲ្យវង្វេងដំណែងគូស្នេហ៏ មិនដឹងថាជាមនុស្សស្រីទីប៉ុន្មាន

III.  មនុស្សប្រុសមិនខូច បែរមិនចេះស្រលាញ់ ចង់សួរមកវិញ តើអ្វីដែលខ្ញុំចង់បាន ចង់រស់នៅក្បែរមនុស្សម្នាក់ដែលមានភាពសុខសាន្តឬចង់បានស្នេហា ដែលមានតែការឈឺចាប់បែបនេះ

មើលទាំងអស់

ព័ត៌មាន អ៊ីវ៉ា

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន

Town CD Vol 141

សិល្បករជាច្រើន