អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 9.172 | ទាញយក: 0
ចុច *1772*5570597# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)
I. ចង់ប្រាប់ឲ្យគេយល់ តែត្រឹមលាក់ម្នាក់ឯង ព្រោះគេលែងដូចមុនហើយ ឈ្លោះគ្នាម្តងៗតែងទុកយើងចោល មិនអើពើឡើយ ខុសពីមុនឆ្ងាយ ដែលតែងតាមលួង
II. ស្រលាញ់កាន់តែយូរ អន់ចិត្តកាន់តែច្រើន ល្អូកល្អឺនបានតែដំបូង មិនយូរប៉ុន្មានចិត្តម្នាក់ៗប្រែ ក្តៅដូចជាភ្លើង ភ្លើងប៉ះរងើកភ្លើង ក្លាយជាផេះ
R. បានហើយដោះលែងខ្លួនឯង ឈប់ធ្វើទីងមោង ឈប់តាមតោងទាមទារគេ ឲ្យទុកយើងមនុស្សពិសេស លើលោកនេះគ្មានអ្វីឋិតថេរទេ ទប់ចិត្តកុំឆេះ កុំចេះចង់ឲ្យគេបារម្ភ
III. មានតែព្រះទើបដឹងយើងឈឺ មានតែព្រះលឺយើងយំ ទ្វីបលោកសែនធំ តែខ្ញុំគ្មានអ្នកស្រលាញ់ ម្នាក់ណាក៏ក្បែរមិនដែលបានយូរ ចេះតែចាកចេញ មកហើយក៏ទៅវិញ ទុកខ្ញុំជាអ្វី