រដូវភ្លៀងធ្លាក់ - ធឿន បុរី 

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.584 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*9830028# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   រដូវភ្លៀងធ្លាក់នៅស្រុកយើង ផ្គរលាន់ឯជើងគ្រហឹមថ្ងូរ X2 មេឃខ្មៅត្រជាក់ធ្លាក់ជំនោរ ទីទុយមៀមថ្ងូរជ្រែករាត្រី យើយ... យើយៗៗ...

II.  កង្កែបអូបៗយំក្នុងបឹង ស្រែកយំទ្រហឹងតាមគង្គា X2 ព្រលឹមស្វាងរះព្រះសូរិយា អ្នកស្រែចម្ការផ្ទឹមគោក្របី យើយ... យើយៗៗ...

R.  នឹកឡើងសែនស្តាយអនុស្សាវរីយ៍ កាលយើងទាំងពីរនៅក្មេងវ័យ X2 បងណាត់ជួបអូនក្រោមដើមជ្រៃ រួចនាំស្រីថ្លៃហែលទឹកថ្លាឈ្វេង យើយ... យើយៗៗ...

III.  ស្រណោះទួលពោធិ៍ក្បែរបឹងព្រៃ បងនាំអូនស្រីជិះទូកលេង X2 កុកក្រៀលក្រសារស្រែកក្តែងៗ អកុសលចំបែងឲ្យយើងព្រាត់ឆ្ងាយ យើយ... យើយៗៗ... ហូ... ហូ... ហូ... ហូ...

មើលទាំងអស់

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន

Town CD Vol 141

សិល្បករជាច្រើន