រូបស្រីជាដួងចិត្តបង - ខេម

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 9.620 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5231719# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   ចង់ក្រសោប ស្ទុះឱបអូនឥឡូវ សម្លឹងយូរៗទៅ ឃើញពៅល្អដូចផ្កា រីកសែនស្រស់ សម្ផស្សដូចទេពកញ្ញា ភ្នែកមុតធ្លុះចិន្តា ថ្ងៃណាបានកៀកកើយ

II.  ច័ន្ទភ្លឺហើយ នៅឡើយមិនស្មើអូន រស្មីស្រស់ស្រទន់ គួរគន់មិនឈប់ឡើយ ពេលជួបជួន​ វិញ្ញាណភ្លឹកភ្លាំងអស់ហើយ ចង់សួរឲ្យអូនឆ្លើយ ក្មមអ្ហើយស្តីមិនរួច

R.  នេះហើយ គឺជាមន្តស្នេហ៍ នឹករឹតទ្វេរឹតតែគួចស្នេហ៍ គ្មានពេលភ្លេច ចិត្តបំណង ប៉ងនៅជាប់ជានិច្ច ទន្ទេញគ្មានភ្លេច គ្មានភ្លេចចាំតែរូបស្រី

III.  បងប្តេជ្ញា ប្រាថ្នាតែអូនមួយ អូនអ្ហើយអូនកុំព្រួយ កុំព្រួយណាចរណៃ ស្លាប់ឬរស់ បងស្មោះលុះគ្រាក្សិណក្ស័យ បងមិនភ្លេចទេថ្លៃ​​ រូបស្រីជាដួងចិត្តបង

មើលទាំងអស់

ព័ត៌មាន ខេម

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន