រំដួលដងស្ទឹងសង្កែ - ម៉ៅ ហាជី

អ្នកតែង: | ប្រភេទ: Beat | ពេញនិយមបំផុត : 8.870 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5231256# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   មហាសង្ក្រាន្តច្រានឆ្នាំមួយទៅ ទ្រូងសែនហ្មងសៅនឹកព្រួយក្រែងពៅឆាប់ភ្លេចរឿដើម រឿងបាត់ដំបងចងទងដង្ហើម កាលជួបស្រីឆ្នើម រដូវសន្សើមផ្ការីកស្គុះស្គាយ

II.  អូនដើររើសគ្រុំក្នុងស្ទឹងសង្កែ ភ័ក្រ្តដូចដួងខែ ថ្ពាល់ខួចមានស្នេហ៍នេត្រាពណ្ណរាយ ហត្ថាខ្ចីល្ហក់សក់ខ្មៅរំសាយ បងគន់មិនណាយ ក្លិនខ្លួនឆោមឆាយរាយសំណាញ់ស្នេហ៍

R.  វិចិត្រករអើយ កុំបាច់គូរអី នៅក្នុងលោកិយស្រីល្អគ្មានទេ... មានតែរំដួលដងស្ទឹងសង្កែ ដែលខ្ញុំលួចស្នេហ៍ ទោះរយខួបខែក៏នៅចាំចង...

III.  ឥឡូវរដូវផ្ការីកវិលវិញ ទ្រូងសែនទោម្នេញ​ ព្យុះកម្មបក់ដេញបាត់ផ្កាមួយទង ត្រីក្រឹមអូនស្លាប់នៅក្នុងដបបង លិខិតនួនល្អង បងទុកទ្រាប់ខ្នងដេកស្លាប់ក្នុងផ្នូរ

មើលទាំងអស់

ព័ត៌មាន ម៉ៅ ហាជី

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន