លលកស្រីយំ - ចឺម

អ្នកតែង: | ប្រភេទ: Beat | ពេញនិយមបំផុត : 9.603 | ទាញយក: 0

អត្ថបទចម្រៀង

I. (ស) លលកវាយំ ថ្លៃអើយបងកុំអឺអើយជេរវា លលកវាយំ ថ្លៃអើយបងកុំអឺអើយជេរវា ខ្លាចមានវេរា បងអើយខ្លាចវាព្រាត់ស្នេហ៍ ខ្លាចមានវេរា បងអើយខ្លាចវាព្រាត់ស្នេហ៍

II. (ស) លលកស្រីយំ ថ្លៃអើយចាយំអង្វរចិត្តម៉ែ លលកស្រីយំ ថ្លៃអើយចាយំអង្វរចិត្តម៉ែ ចូលដល់ដប់ខែ ថ្លៃអើយម៉ែឲ្យអូនមានប្ដី ចូលដល់ដប់ខែ ថ្លៃអើយម៉ែឲ្យអូនមានប្ដី

III. (ស) ស្ដាយក្រាស់កញ្ចក់ បងអើយស្ដាយសក់អឺអើយអ៊ុតថ្មី ស្ដាយក្រាស់កញ្ចក់ បងអើយស្ដាយសក់អឺអើយអ៊ុតថ្មី ស្ដាយសាច់សរខ្ចី បងអើយស្ដាយស្រីបានគេ ស្ដាយសាច់សរខ្ចី បងអើយស្ដាយស្រីបានគេ

IV. (ប) ខូចចិត្តខ្លាំងពេក ដេកស្ដាប់បទ Remix រលឹមស្រិចៗ បងស្រណោះខ្លួនណាស់ ចង់ Call ទៅអូនសួរនាំឲ្យច្បាស់ វាដូចម្ដេចខ្លះទើបស្រីដាក់ចិត្តខ្លាំង គ្រាន់តែ Call ទៅភ្លាមម្ដាយអូនលើកភ្លែត ជេរបងញ៉ែតៗនែអារន្ទះបាញ់ ពេលស្ដាប់ចប់ភ្លាម អូនអើយស្រឡាំងកាំង ម្ដាយអូនប្រហែល យាយផាន់ចាប់ជាតិ បងប្រៀបដូចទុំ​ ម៉ុមប្រៀបដូចទាវ តែគាត់ថាភ្លាវ អត់មានរស់ជាតិ គាត់ថាបងក្រហើយល្ងង់ខ្លៅទៀត ធ្វើម្ដេចអាចប្រៀបកូនប្រសារគាត់ទៅ​ នឹងអាចធ្វើម្ដេចនិងប្រៀបបានដូច បើមិនចេះខូចធ្វើល្អត្រឹមត្រូវ មិនដូចអាប៉ិនឹងឬកឡូយម៉ាបាវ តែខ្ញុំទាយទៅមានដោយសារដី

V. (ប) លលកវាយំ ថ្លៃអើយបងយកជំពាមដេញបាញ់ លលកវាយំ ថ្លៃអើយបងយកជំពាមដេញបាញ់ អូយចង់ក្រញ៉ាញ់ បាញ់លលកមិនបានទិញមាន់ក្លែម អូយចង់ក្រញ៉ាញ់ បាញ់លលកមិនបានទិញមាន់ក្លែម

(ច្រៀង I, II, III,)

VI. (ប) ចង់បបួលអូនរត់តែអត់មានលុយ អត់មានសោហ៊ុយនឹងជិះឡានឈ្នួល បានត្រឹមខូចចិត្តឈឺចាប់ខ្សឹបខ្សួល ឈរមើលនិមលក្រៅរបងផ្ទះ គ្រាន់ឃើញមុខបងភ្លាម ម៉ែអូនរើសដីគប់ ដេញឲ្យបងឈប់មកជាន់ទីនេះ គាត់ខ្លាចឆ្លងក្រ ឆ្លងចង្រៃពីបង ដឹងទេនួនល្អង បងឈឺប៉ុណ្ណា ដឹងទេនួនល្អង បងឈឺប៉ុណ្ណា ដឹងទេនួនល្អង បងឈឺប៉ុណ្ណា

មើលទាំងអស់

ព័ត៌មាន ចឺម

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 145

សិល្បករជាច្រើន

Town CD Vol 146

សិល្បករជាច្រើន

Sunday CD Vol 248

សិល្បករជាច្រើន

Town CD Vol 142

សិល្បករជាច្រើន