សង្សារមួយរៀលៗ - ឆាយ វីរៈយុទ្ធ

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 10.698 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5570621# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   សុខទុក្ខយ៉ាងណាពេលអត់ ពីបង ចង់ដឹងខ្លះផង​ ពីបងអតីតសង្សារ ពេលមានឱកាស មិនចេះរក្សា ឲ្យអូនវេទនាដល់ទ្រាំលែងបាន

II.  រៀបការចុះអូនបងជូន ពរថ្លៃ បានគេជាប្តី កុំភ័យបងមិនរំខាន គ្រាន់ចង់សុំទោស កំហុសដែលមាន​ សង្ឃឹមកល្យាណកុំទុកក្នុងចិត្ត

R.  សង្សារមួយរៀលៗដូចបង ក្រទាំងទ្រព្យធនអន់ទាំងគំនិត អូនគិតត្រូវហើយ ខំប្រែជីវិត បែកមនុស្សចោលម្សៀតដែលឥតបានការ

III.  សើចទាំងទឹកភ្នែកពេលឃើញ អូនសុខ មិនហ៊ានជួបមុខ ក្រែងប៉ះពាល់ដល់ជីវ៉ា បំភ្លេចបងចុះ មិនខឹងពុំងារ សង្សារមួយរៀលៗលាហើយ

មើលទាំងអស់

ព័ត៌មាន ឆាយ វីរៈយុទ្ធ

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម