សុំធ្វើអ្នកទី៣ - វេហាស៌

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 8.202 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5570664# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I.   ទឹកភ្នែកបងហូរអង្វរកំពូលស្នេហ៍ បងចង់រស់ក្បែរមើលថែទាំបេះដូង ទោះអូនមានថ្មីចិត្តបងមិនសៅហ្មង អត់ទោសបងផង សុំធ្វើអ្នកទី៣

II.  បាននៅក្បែរអូនបេះដូងស្បើយមួយគ្រា ដឹងថាពុំងាគ្មានទេចិត្តប្រណី តែបងស៊ូទ្រាំសំងំមិនហាស្តី បម្រើមនុស្សដែលមិនស្មោះបោះបង់បង ស្រវាអ្នកផ្សេង

R.  ទឹកភ្នែកបងស្រក់លាយជាមួយទឹកភ្លៀងគឺជាសំនៀងខ្លោចផ្សា ស្រក់មកលន់តួជីវ៉ា ម្តេចក៏ស្នេហាយើងដើរដល់ផ្លូវបែក បងថ្ងូរបងស្រែកសុំចែកស្នេហាមកពីអូនវិញ

III.  បងបន្ទាបកាយដាក់ខ្លួនចង់រស់ក្បែរស្ងួន តែម្នាក់មួយជីវិត ទោះបីឈឺចាប់មិនគិត បងសុំសិទ្ធធ្វើជាអ្នកទី៣ មិនគិតរីងរៃគ្រាំចិត្តឡើយ ឲ្យតែបានរស់ក្បែរអូន ជារៀងរហូត

មើលទាំងអស់

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម