សុំភ្លក្សបានទេ - ម៉ៅ ហាជី ft ស៊ីរីកា

អ្នកតែង: | ប្រភេទ: Beat | ពេញនិយមបំផុត : 8.332 | ទាញយក: 0

អត្ថបទចម្រៀង

I.(ប្រុស). ដល់រដូវភ្ជុំស្រីមុំវេចនំឬទេ?(x2) បងគិតសូមជួយវេចអូនដែរ? មាសស្នេហ៍ព្រមដែរឬអ្វី? ឆ្លើយប្រាប់មកបងបានទេ? មាសស្នេហ៍ព្រមដែរឬអ្វី?

II.(ស្រី). កុំមកផ្លែផ្កាតិចថារត់មិនសព្វដី(x2) ត្រឹមតែនំអន្សមមួយល្អី ស្រស់ស្រីមិនខ្ចីពឹងទេ ស្ដាប់បានឬទេប្រុសថ្លៃ ស្រស់ស្រីមិនខ្ចីពឹងទេ

III.(ប្រុស). រៀមជួយដោយស្មោះ ស្រីស្រស់ក៏មិនព្រមដែរ(x2) ចុះដល់ឆ្អឹនសុំភ្លក្សបានទេ មាសមេប្រាប់មករៀមផង សុំភ្លក្សតើបានឬទេ? មាសមេប្រាប់មករៀមផង

IV.(ស្រី). អត់ឃ្លានអ្វីម្លេះ ប្រុសនេះសែនខូចកន្លង(x2) នំនេះពុំមែនសម្រាប់បង នួនល្អងធ្វើយកទៅវត្ត ឮទេៗ ប្រុសបង នួនល្អងធ្វើយកទៅវត្ត

មើលទាំងអស់

ព័ត៌មាន ម៉ៅ ហាជី

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 145

សិល្បករជាច្រើន

Town CD Vol 146

សិល្បករជាច្រើន

Sunday CD Vol 248

សិល្បករជាច្រើន

Town CD Vol 142

សិល្បករជាច្រើន