សំបួរមាស - ម៉ៅ ហាជី

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 7.852 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5231586# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I. សំបួរមាស​អើយផ្លែលាក់សន្លឹក បងបួសហើយសឹក មកដណ្ដឹងស្រី (x2) អក្ខរា បងលាក់ដាក់ក្រោមក្ដារកី កែវកុំយកប្ដី មុនរដូវភ្ជុំ អើយ

II. អកកាច់សំបុក កុកលាស់រោមថ្មី ទំពាំងទូលដី ឫស្សីបែកគុម្ភ​ អើយ (x2) ដាច់ខែ អស្សុជកែវពេញក្រមុំ អើយ ផ្ការីកជួបឃ្មុំ យំសុំលំអង

III. ផ្កាដុះតាមផ្លូវ រៀមមិនត្រូវការ ចិត្តកួចប្រាថ្នា ផ្កាក្នុងរបង អើយ (x2) ផ្កាសំបួរមាសមានម្ចាស់អើយ គ្រប់គ្រងអើយ ក្រពុំលើទង ចាំបងថ្នមបី

IV. ផ្កាដុះដីក្រុង មានជុងអន្ទាក់ ផ្កាអូនធ្នាក់ ទាក់ភ្នែកកវី (x2) ពេលបងឃើញផ្កា ដូចបានឃើញស្រី តើកែវប្រណីសម្ដីបងផង

មើលទាំងអស់

ព័ត៌មាន ម៉ៅ ហាជី

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 142

សិល្បករជាច្រើន

Town CD Vol 140

សិល្បករជាច្រើន

Town CD Vol 141

សិល្បករជាច្រើន

Sunday CD Vol 254

សិល្បករជាច្រើន

Sunday CD Vol 253

សិល្បករជាច្រើន