ស្នាមសាក់ - មាស សាលី

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 9.249 | ទាញយក: 0

អត្ថបទចម្រៀង

I. ហេតុអ្វីគេមើលងាយ? គេពេបជ្រាយ វាយតម្លៃមនុស្សត្រឹមតែសំបកកាយ ខ្ញុំឈឺចាប់ តែមិនស្ដាយ

II. ស្នាមសាក់នៅលើខ្លួនជាស្នាមដែលជាស្នាមឈឺចុចចាប់ គេដៀលគេថាគេស្អប់ គេខ្ពើមឲ្យខ្ញុំពិបាកនឹងរ៉ាយរ៉ាប់ ពាក្យពេចន៍គេជះមកលើក្បាលខ្ញុំ ប្រៀបដូចជាយកកាំបិតមកកាប់ តែខ្ញុំមិនមាត់ ឬក៏តតាំង ធ្វើបានតែម្យ៉ាង គឺទ្រាំស្ដាប់ ទ្រាំស្ដាប់រាល់ទង្វើរដែលគេធ្វើឲ្យយើងចាំស្នាមសាក់បន្តិចបន្តួចធ្វើឯងមកព្រួតខាំ ធន់មនុស្សប្រភេទហ្នឹង កុំទៅគិតនាំរងកម្ម យើងដើរចេញឲ្យឆ្ងាយកុំនៅស្ដាប់នាំតែសាំ

III. ហេតុអ្វីគេមើលងាយ? គេពេបជ្រាយ វាយតម្លៃមនុស្សត្រឹមតែសំបកកាយ ខ្ញុំឈឺចាប់ តែមិនស្ដាយ

IV. ពេលដែលអ្នកចាក់សាក់ ជួយការងារសង្គម សួរថាអ្នកឃើញទេឬបានត្រឹមតែអង្គុយផ្លុំ ចាក់រុកឲ្យគេមកស្អប់មកគុំ គំនុំលើអ្នកសាក់ ធ្វើនេះដូចមិនសម ទោះរាងកាយមានសាក់ ប៉ុន្តែមានបេះដូង ចេះស្រលាញ់ពុកម៉ែ មិត្តភក្តិបងប្អូន ចេះមនាភាពស្មោះត្រង់ ទំនួលខុសត្រូវលើខ្លួន មិនបំពានអ្នណា មិនដើរលើផ្លូវខុសក្បួន

V. ហេតុអ្វីគេមើលងាយ? គេពេបជ្រាយ វាយតម្លៃមនុស្សត្រឹមតែសំបកកាយ ខ្ញុំឈឺចាប់ តែមិនស្ដាយ

VI. ស្នាមសាក់គ្រាន់តែជាសិល្បៈលើកាយ មនុស្សយើងម្នាក់ៗកើតមកចង់ឡូយឆាយ ស្រលាញ់នេះស្រលាញ់នោះ តាមចិត្តឲ្យសប្បាយ កុំទៅគិតកុំទៅខ្វល់ ពាក្យដែលគេមើលងាយ ចុងក្រោយអរគុណ ទៅដល់អ្នកដែលស្អប់ ហើយក៏សូមអរគុណ ទៅដល់អ្នកដែលស្រលាញ់ សិល្បៈនៃការសាក់ ដែលមនុស្សជាច្រើនជម្រេញ ខ្ញុំតបទៅវិញ គឺមានតែពាក្យអរគុណ

VII. ហេតុអ្វីគេមើលងាយ? គេពេបជ្រាយ វាយតម្លៃមនុស្សត្រឹមតែសំបកកាយ ខ្ញុំឈឺចាប់ តែមិនស្ដាយ

មើលទាំងអស់

ព័ត៌មាន មាស សាលី

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 145

សិល្បករជាច្រើន

Town CD Vol 146

សិល្បករជាច្រើន

Sunday CD Vol 248

សិល្បករជាច្រើន

Town CD Vol 142

សិល្បករជាច្រើន