ស្រណោះម្លប់ដូង - មន្តត្រា

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 7.550 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*9300554# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I. ស្រណោះម្លប់ដូង ចុះណាដូងអើយ ដែលនាងធ្លាប់ជ្រក ស្រណោះម្លប់ដូង ចុះណាដូងអើយ ដែលនាងធ្លាប់ជ្រក ចាំពៅពន្លក ពៅបន្លកអើយតាមបង្អួច ពៅពន្លកអើយតាមបង្អួច  

II. ឆ្កែអូនវាព្រុស ចុះអ្នកបងអើយ ព្រោះលឺគេហួច ឆ្កែអូនវាព្រុស ចុះអ្នកបងអើយ ព្រោះលឺគេហួច ខំវ៉ៃអង្គួច វ៉ៃអង្គួច ម៉ែអូនលួចជេរ វ៉ៃអង្គួច ម៉ែអូនលួចជេរ

III. ខ្យល់បក់ប៉ីៗ ចុះណាបងអើយ ឫស្សីត្រកួត ខ្យល់បក់ប៉ីៗ ចុះណាបងអើយ ឫស្សីត្រកួត ស្ម័គ្របងស្ទើរឆ្គួត ស្ទើតែឆ្គួត ខំអួតប្រាប់គេ ស្ទើតែឆ្គួត ខំអួតប្រាប់គេ

IV. បើបងចោលចាប ចុះអ្នកបងអើយ ចោលនឹងដំបង បើបងចោលចាប ចុះអ្នកបងអើយ ចោលនឹងដំបង បើចោលនួនល្អង ចោលនួនល្អង ចោលនឹងស្លាថ្មាត់ ចោលនួនល្អង ចោលនឹងស្លាថ្មាត់

V. បើចោលស្លាមូល ចុះអ្នកបងអើយ ខ្ទាតចូលព្រៃបាត់ បើចោលស្លាមូល ចុះអ្នកបងអើយ ខ្ទាតចូលព្រៃបាត់ ចោលនឹងស្លាថ្មាត់ នឹងស្លាថ្មាត់ ធ្លាក់ដល់ដៃអូន នឹងស្លាថ្មាត់ ធ្លាក់ដល់ដៃអូន

មើលទាំងអស់

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 145

សិល្បករជាច្រើន

Town CD Vol 146

សិល្បករជាច្រើន

Sunday CD Vol 248

សិល្បករជាច្រើន

Town CD Vol 142

សិល្បករជាច្រើន