ស្រឡាញ់អូនម៉ាប់  - បរិញ្ញា

អ្នកតែង: | ប្រភេទ: | ពេញនិយមបំផុត : 7.463 | ទាញយក: 0

អត្ថបទចម្រៀង

ចុច *1772*5570486# ដើម្បីដាក់បទនេះជា Imuzik (20c/30ថ្ងៃ)

I. អូនម៉ាប់ៗៗ​ឃើញភ្លាមបងចាប់ចិត្តលង់ស្នេហ៍ថ្លៃ អូនម៉ាប់នាងកើតឆ្នាំអី បងសង្ស័យស្រីនាងកើតឆ្នាំជ្រូក អូនម៉ាប់កាត់សក់ក្រឡឹងកសាច់អូនសែនស ល្អណាស់ជីវា តើអូនកូនចៅលោកណា បើបានធ្វើសង្សារ មិនឲ្យទោម្នេញ

II. អូនម៉ាប់ធាត់ដូចជ្រូកម៉ាចេ ក៏ប៉ុន្តែមាសមេគួរឲ្យស្រឡាញ់ ញ៉ិកញ៉ក់ឲ្យបងសែនខ្នាញ់ បេះដូងបងចាញ់ ស្នេហ៍ក្រមុំម៉ាប់ អូនម៉ាប់ៗៗ ឃើញភ្លាមបងចាប់ចិត្តលង់ស្នេហ៍ថ្លៃ អូនម៉ាប់នាងកើតឆ្នាំអី បងសង្ស័យស្រីនាងកើតឆ្នាំជ្រូក

III. មួយថ្ងៃញាំបាយប៉ុន្មានចាន ទើបមាឌស្រស់កល្យាណអូនធំយ៉ាងហ្នឹង បងថាលេងទេកុំខឹង អូនស្អាតព្រលឹង បងនិយាយមែនណា ផ្ទះសម្បែងអូនរៀបចំទុកដាក់ ទឹកក្ដៅទឹកត្រជាក់ ធ្វើគ្រប់កិច្ចការ អូនម៉ាប់អូននាងឧស្សាហ៍ អាំងស្ងោរចៀនឆា អូនចេះទាំងអស់ អូនម៉ាប់ៗៗ ឃើញភ្លាមបងចាប់ចិត្តលង់ស្នេហ៍ថ្លៃ អូនម៉ាប់នាងកើតឆ្នាំអី បងសង្ស័យស្រីនាងកើតឆ្នាំជ្រូក

IV. គ្រូទាយថាគូប្រេងខ្ញុំ គឺជាក្រមុំដែលកើតឆ្នាំជ្រូក អូនពិតស្អាតណាស់អូនអ៊ូក ស្រីកើតឆ្នាំជ្រូក ជាគូខ្ញុំហើយ ស្រឡាញ់ ស្រឡាញ់អូនម៉ាប់ នឹងប្រាប់ម៉ែពុកចូលស្ដីត្រាណត្រើយ អូនម៉ាប់ៗបងអ្ហើយ បើបានបងធ្វើប្ដី នឹងឲ្យស្រីស្គម អូនម៉ាប់ៗៗ ឃើញភ្លាមបងចាប់ចិត្តលង់ស្នេហ៍ថ្លៃ អូនម៉ាប់នាងកើតឆ្នាំអី បងសង្ស័យស្រីនាងកើតឆ្នាំជ្រូក

 

មើលទាំងអស់

ច្រើនទៀត

អាល់ប៊ុមថ្មី ពេញនិយម

Town CD Vol 145

សិល្បករជាច្រើន

Town CD Vol 146

សិល្បករជាច្រើន

Sunday CD Vol 248

សិល្បករជាច្រើន

Town CD Vol 142

សិល្បករជាច្រើន